សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីទទួលបុណ្យតេតប្រពៃណី ២០១៥
|
សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីទទួលបុណ្យតេតប្រពៃណី ២០១៥ (Image: VOV)) |
(VOVworld) – សម្របខ្លួនជាមួយបរិយាកាសទទួលនិទាឃរដូវឆ្នាំមមែសប្តស័កឆ្នាំ
២០១៥ របស់ប្រជាជននៅក្នុងប្រទេស បណ្ដាសមាគមជនវៀតណាមនៅកូរ៉េខាងត្បូង បានរៀបចំកម្មវិធីទទួលបុណ្យតេតប្រពៃណីនៅទីក្រុង Seoul ទីក្រុង Daechon និង
ទីក្រុង Busan ជាដើម។ នាយប់ថ្ងៃទី ១០ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជា ណាចក្រកម្ពុជាបានរៀបចំពិធីជប់លៀងទទួលបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បាន ថ្លែងអំណរគុណសហគមន៍ជនវៀតណាមអង្គភាពអាជីវកម្មវៀតណាមនៅទីនេះរួម ជាមួយមិត្តភ័ក្តកម្ពុជានិងអន្តរជាតិដែលបានសហប្រតិបត្តិការជួយឧបត្ថម្ភស្ថានទូត វៀតណាមសម្រេចភារកិច្ចដែលបានប្រគល់ក្នុងឆ្នាំ ២០១៤ កន្លងទៅ។ មុននោះ
នាថ្ងៃទី ៨ កុម្ភៈ អណិកជនវៀតណាមនៅសឹង្ហបុរីបានចូលរួមពិធីបុណ្យតេត
សហគមន៍ ដោយប្រធានបទ “និទាឃរដូវ-ស្រុកកំណើត-ប្រទេសជាតិ។ ឯកអគ្គរដ្ឋ
ទូតវៀតណាម ប្រចាំនៅសឹង្ហបុរី លោក Nguyen Tien Minh បានសង្កត់ធ្ងន់ថា៖
សឹង្ហបុរីជាដៃគូ ពាណិជ្ជកម្មធំទី ៦ របស់វៀតណាមនិងជាប្រទេសវិនិយោគចូល
ក្នុងវៀតណាមធំ ទី ៣។ សហគមន៍ជនវៀតណាមនៅសឹង្ហបុរីបានមានការរួមវិ
ភាគទានដ៏ធំធេង ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង ២។
នាថ្ងៃទី ៨ កុម្ភៈ នៅរដ្ឋធានី Wellington ស្ថានទូតវៀតណាមប្រចាំនៅ New Zealand បានរៀបចំពិធីជួបមុខអំណរបុណ្យតេតប្រពៃណី ២០១៥ ដោយមានការចូលរួម
របស់ អណិកជនវៀតណាមចំនួន ៤ រយ នាក់។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
វៀតណាម ប្រចាំនៅ New Zealand លោក Ngo Tien Dung បានសម្តែងគោលបំណង
ថា៖ សហគមន៍ជនវៀតណាមនៅទីនេះបន្តសាមគ្គីនិងជួយឧបត្ថម្ភគ្នា រក្សាវប្បធម៌ ភាសានិងអត្តសញ្ញាណជាតិឆ្ពោះទៅប្រទេសជាតិ រួមដៃកសាងប្រទេសវៀតណាម អភិវឌ្ឍន៍ខ្លាំងក្លាជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស
ទាំង ២ ថែមទៀត។ នាថ្ងៃទី ៧ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅ Venezuela ក៏
បានរៀបចំពិធីជួបមុខចូលឆ្នាំថ្មីប្រពៃណី ២០១៥ ផងដែរ៕