សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់សកម្មភាពរបស់ចិន
|
ពិធីមិទ្ទិញប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅទីក្រុង Sydney អូស្ត្រាលី (http://baodautu.vn/) |
(VOV)_នាថ្ងៃទី២៥ ឧសភា សហគមន៍ជនវៀតណាម និងនិស្សិតវៀតណាម
នៅទីក្រុង Sydney អូស្ត្រាលី បានប្រមូលផ្តុំនៅសាលាក្រុង Town Hall ដើម្បីប្រឆាំង
ជំ ទាស់អំពើរបស់ចិន ដែលបានដាក់ស្ថានីយខួងHaiyan Shiyou ៩៨១ និងបណ្ដា
នាវា បំពាក់អាវុធ យន្តហោះការពារនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ( EEZ)របស់ វៀតណាម រំលោភទៅលើសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀត
ណាម នៅលើតំបន់ EEZ និងតំបន់ខ្ពង់រាបបាតសមុទ្រស្របតាមច្បាប់វៀតណាម។ មនុស្សជាង៣០០នាក់បានលើកខ្ពស់ទង់ជាតិ និងបដា ដោយអះអាងនូវ អធិប
តេយ្យ ភាពរបស់វៀតណាម ចំពោះបណ្ដាប្រជុំកោះ Hoang Sa និង Truong Sa
បរិហាទោសអំពើរបស់ចិន និងអំពាវនាវរដ្ឋាភិបាលចិន ត្រូវធ្វើសកម្មភាពមាន
ការទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ ដកស្ថានីយខួងចេញពីតំបន់សេដ្ឋកិច្ច ផ្ដាប់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
នាថ្ងៃនេះដែរ នៅទីក្រុង Malmoភាគខាងត្បូងស៊ុយអែត ជនវៀតណាមចំនួន៤០០នាក់នៅទីនេះ បានចូលរួមការដើដង្ហែរក្បួនដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ គណបក្សកម្មុយនីស្តស៊ុយអែត មណ្ឌល Malmo បានចាត់តាំងដំណាងមកចូលរួមបាតុកម្មនេះ សំដៅបង្ហាញចំណងសាមគ្គីភាព និងការគាំទ្រប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំងអំពើខុសឆ្គងរបស់ចិន។
នាព្រឹកថ្ងៃទី ២៥ ឧសភា ប្រជាជនវៀតណាមជាច្រើនកុះករដែលកំពុងរស់នៅ ធ្វើការនិងសិក្សារនៅម៉ាឡេស៊ី បានដើដង្ហែរក្បួនដោយសន្តិភាព នៅខាង
ក្រៅស្ថានទូតចិនប្រចាំនៅទីក្រុង Kuala Lumpur ដើម្បី ប្រឆាំងជំទាស់ការដែល
ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១នៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ដំណាងសហគមន៍ជនវៀតណាម នៅម៉ាឡេស៊ីបានប្រគល់លិខិតអោយស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី ដើម្បីស្នើ
ភាគីចិនត្រូវដកស្ថានីយខួងនិងនាវាការពារគ្រប់ប្រភេទចេញពីតំបន់សេដ្ឋកិច្ចផ្ដាប់
មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ក៏ក្នុងលិខិតនេះដែរ សហ
គមន៍ជនវៀតណាមនៅម៉ាឡេស៊ីក៏បានអំពាវនាវបណ្ដាប្រទេសអាស៊ីអាគ្នេយ៍
និងប្រទេសនានាលើទូទាំងពិភពលោក រួមដំណើរជាមួយប្រជាជនវៀតណាម
ដើម្បីសន្តិភាព និងភាពសម្បូររុងរឿងរួម។
នាថ្ងៃទី២៥ឧសភាសហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាមនៅទីក្រុង
Montreal កាណាដា បានរៀបចំមីទ្ទីងនៅចំពោះមុខទីស្ដីការអគ្គស្ថានកុងស៊ុលចិន
ដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ មនុស្សជាង១០០
នាក់បានស្លៀកពាក់អាវពុម្ភទង់ជាតិក្រហមផ្កាយលឿងលើកខ្ពស់ទង់ជាតិនិងបដា
អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa បរិហាទោសចំពោះអំពើររបស់ចិននិងអំពាវនាវរដ្ឋាភិបាលនៃប្រទេសនេះធ្វើសកម្មភាព
មានការទទួលខុសត្រូវគោរពច្បាប់អន្តរជាតិ ដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញ
ពីដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕