សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុ៧ណ្យឯករាជ្យជាតិយ៉ាងផុលផុស

(VOVWORLD) -   នាថ្ងៃដដែលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានរៀបចំពិធី ជប់លៀង។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអះអាងថា៖ វៀតណាមអនុវត្តគោលមាគា៍កិច្ចការបរទេសឯករាជ្យម្ចាសការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ត្រៀមខ្លួនជាស្រេចជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។
 សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុ៧ណ្យឯករាជ្យជាតិយ៉ាងផុលផុស - ảnh 1 សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុ៧ណ្យឯករាជ្យជាតិ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅប្រទេសជាច្រើនលើពិភពលោក សហគមន៍ជនវៀតណាមបានរៀបចំសកម្ម ភាពជាច្រើនយ៉ាងផុលផុស ដើម្បីអបអរសាទរទិវារំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាខែសីហា និងបុណ្យជាតិ (ថ្ងៃទី ២ខែកញ្ញា)។ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃទី១កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន  លោក Nguyen Quoc Cuong បានរំលឹកឡើងវិញនូវកំណាត់ផ្លូវ ៧២ឆ្នាំដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀត ណាម  និងសង្កត់ធ្ងន់ថា៖ថ្ងៃទី២កញ្ញា ឆ្នាំ១៩៤៥ ជារបត់សំខាន់ ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំកសាងនិងការពារប្រទេស។  លោកក៏បានអះអាងថា៖ក្នុងរយៈពេល៧២ឆ្នាំកន្លងទៅ វៀតណាមបានមានជំហានផ្លាស់ប្តូរថ្មីជាច្រើនយ៉ាងខ្លាំងក្លា។ ឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ទំនាក់ទំនងរវាងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរបំផុតពីមុនមក និងមានគោលបំណងថា៖ប្រទេសទាំងពីរបន្តជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងនេះ ថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង របស់ប្រទេសទាំងពីរ តំបន់និងពិភពលោក។

        នាថ្ងៃដដែលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានរៀបចំពិធីជប់លៀង។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអះអាងថា៖ វៀតណាមអនុវត្តគោលមាគា៍កិច្ចការបរទេសឯករាជ្យម្ចាសការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ត្រៀមខ្លួនជាស្រេចជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។

នៅសាធារណះរដ្ឋឆែក ស្ថានទូតវៀតនាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបុណ្យឯករាជ្យជាតិដ៏មហោឡារឹក។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានអះអាងថា៖

        “ ប្រទេសទាំងពីរជានិច្ចកាលផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ពលករ អប់រំនិងបណ្ដុះបណ្ដាល។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានកើនឡើងជាបន្តបន្ទាប់ និងអាចទទួលបានកំរិតមួយពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧នេះ។”

អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបដិវត្តន៍ខែសីហា និងបុណ្យឯករាជ្យជាតិថ្ងៃទី២ខែកញ្ញា នៅអាហ្សង់ទិន នាយប់ថ្ងៃទី១កញ្ញា បណ្ដាមន្ត្រី អ្នកជំនាញការ និងមិត្តភក្តិអន្តរជាតិ បានអបអរសាទរប្រជាជនវៀតណាម និងសម្ដែងជំនឿជាក់ថា ទមនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ