សហគមន៍ធុរកិច្ចថៃអំពាវនាវឱ្យមានការបន្ធូរបន្ថយវិធានការបិទប្រទេស

(VOVWORLD) - យោងតាមប្រធានសភាពាណិជ្ជកម្មថៃ (UTCC) លោក Thanavath Phonvichai បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ខ្សែសង្វាក់ផ្គត់ផ្គង់និងទេសចរណ៍គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។
សហគមន៍ធុរកិច្ចថៃអំពាវនាវឱ្យមានការបន្ធូរបន្ថយវិធានការបិទប្រទេស - ảnh 1 (រូបថត៖ កាសែតបាងកកប៉ុស្តិ៍)

សហគមន៍ធុរកិច្ចឯកជនថៃ កំពុងអំពាវនាវដល់រដ្ឋាភិបាលថៃ ឱ្យបន្តបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអង្គភាពអាជីវកម្មដែលធ្វើសកម្មភាពលើវិស័យទេសចរណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់ និង កាត់បន្ថយស្ថានភាពអត់ការងារធ្វើ ដែលកំពុងកើនឡើង។ យោងតាមប្រធានសភាពាណិជ្ជកម្មថៃ (UTCC) លោក Thanavath Phonvichai បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ខ្សែសង្វាក់ផ្គត់ផ្គង់និងទេសចរណ៍គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។ សភាពាណិជ្ជកម្មថៃរំពឹងថាចំនួនមនុស្សគ្មាន ការងារធ្វើនឹងថយចុះ ប្រសិនបើអង្គភាពអាជីវកម្មត្រូវបានអនុញ្ញាតឱ្យបើកដំណើការឡើងវិញ ក្នុងខែឧសភា។

សូមបញ្ជាក់ដែរថា គឹតត្រឹមថ្ងៃទី ១១ ខែឧសភា ថៃបានរកឃើញករណីឆ្លងជំងឺ Covid-19 សរុបចំនួន ៣.០១៥ នាក់ ដែលក្នុងនោះមានមាន ៥៦ នាក់ស្លាប់ និង ២.៧៩៦ នាក់ទៀតបានជាសះស្បើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ