សហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុបកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាយប់ថ្ងៃទី ២៦ មិថុនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue, ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh និងសមាជិកសហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប (រូបថត៖ VOV)
|
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទោះបីជាមានតែសមាជិកចំនួន ១៥ ស្ថាប័ន និងរយៈពេល ១៥ ឆ្នាំនៃការបង្កើត ប៉ុន្តែសម្ព័ន្ធសមាគមធុរកិច្ចវៀតណាមនៅអឺរ៉ុបបានរៀបចំវេទិកាធុរកិច្ចចំនួន ១២ លើករួចហើយ ដែលបង្ហាញពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ សហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប។ លោកប្រធានរដ្ឋសភាបានសម្តែងការពេញចិត្តចំពោះសហគមន៍ជនវៀតណាមដែលកំពុងកើនឡើងនៅបរទេស និងការកើនឡើងនៃចំនួនអាជីវកម្ម និងសហគ្រិនដែលមាន ចំនួន ៥,៣ លាននាក់ នៅតាមប្រទេសនិងតំបន់ដែនដីចំនួន ១៣០។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “សកម្មភាពរបស់សហគ្រាសវៀតណាមលើពិភពលោកនិយាយរួម និងនៅអឺរ៉ុបនិយាយដោយឡែក មិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសសាមីប៉ុណ្ណោះទេ ថែមទាំងដើរតួជាស្ពានតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសផ្សេងៗជាមួយ វៀតណាម ហើយថែមទាំងរួមចំណែកដោយផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឆ្នាំ ២០២១ គឺជាឆ្នាំដ៏កាចសាហាវមួយដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែយោងតាមស្ថិតិរបស់ IMF ប្រាក់ពីក្រៅប្រទេសប្រហែល ១៨,១ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនមកវៀតណាម ដែលក្នុងនោះមួយផ្នែកធំគឺជាចំណូលរបស់ធុរកិច្ចវៀត ណាមដែលត្រូវបានបញ្ជូនដោយផ្ទាល់ពីទូទាំងពិភពលោក”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនវត្ថុអនុស្សាវរីយ៍ចំពោះពាណិជ្ជករវៀតណាមនៅអឺរ៉ុប (រូបថត៖ VOV) |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បាននិយាយថា បច្ចុប្បន្នមានជនជាតិវៀតណាមនៅឯបរទេសចំនួន ១៧ នាក់ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម ហើយក្នុងចំណោមធុរកិច្ច និងសហគ្រិនដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស មានមួយចំនួនដែលមានមុខតំណែងសក្តិសមនៅប្រទេសសាមី។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសវៀតណាមនៅអឺរ៉ុបមួយចំនួន បានដើរតួនាទីយ៉ាងសំខាន់ ជាស្ពានក្នុងការណែនាំ និងប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅក្រៅប្រទេស៕