សហគមន៍បងប្អូនប្រជាអាណិកជនវៀតណាមនៅកម្ពុជាប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា
(VOVWORLD) - ពីចលនាស្ត្រីតស៊ូចំពោះភាពក្រីក្រ និងអន់ខ្សោយ បងប្អូនស្ត្រីជាច្រើនបានក្លាយទៅជាគំរូឆ្នើមអំពីការធ្វើពលកម្មពូកែពីភាពក្រីក្រ ក្លាយទៅជាអ្នកមាន និងមានទ្រព្យសម្បត្តិ តាមរយៈកម្លាំងពលកម្ម ទេពកោសល្យ និងបញ្ញារបស់ខ្លួន។
សហគមន៍បងប្អូនប្រជាអាណិកជនវៀតណាមនៅកម្ពុជាប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា (រូបថត៖ VOV) |
រសៀលថ្ងៃទី ៨ មីនា នៅរាជធានីភ្នំពេញ (កម្ពុជា) សមាគមខ្មែរ-វៀតណាម និងសមាគមនារីខ្មែរ-វៀតណាមនៅកម្ពុជា បានរៀបចំជំនួបសំណេះសំណាល និងជប់លៀងអបអរសាទរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី (៨ សីហា)។
អញ្ជើញថ្លែងនៅទីនេះប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី បានទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែកជាក់ស្តែងរបស់បងប្អូនស្ត្រីដែលបានខិតខំប្រឹងប្រែង លះបង់អស់មួយជីវិត រួមកម្លាំងកាយចិត្តសម្រាប់បុព្វហេតុរំដោះនារី រំដោះប្រទេសវៀតណាម និងកម្ពុជាតាំងពីមុន។ លោកស៊ឹម ជី ក៏បានលើកឡើងដែរថា ពីចលនាស្ត្រីតស៊ូចំពោះភាពក្រីក្រ និងអន់ខ្សោយ បងប្អូនស្ត្រីជាច្រើនបានក្លាយទៅជាគំរូឆ្នើមអំពីការធ្វើពលកម្មពូកែពីភាពក្រីក្រ ក្លាយទៅជាអ្នកមាន និងមានទ្រព្យសម្បត្តិ តាមរយៈកម្លាំងពលកម្ម ទេពកោសល្យ និងបញ្ញារបស់ខ្លួន ហើយស្ត្រីជាច្រើនបានខិតខំប្រឹងប្រែងក្លាយទៅជាសហគ្រិន ដែលមានកិត្យានុភាពផងដែរ៕