សហគមន៍អង្គភាពអាជីវកម្មអាមេរិកសន្យាវិនិយោគយូរអង្វែងនៅវៀតណាម

សហគមន៍អង្គភាពអាជីវកម្មអាមេរិកសន្យាវិនិយោគយូរអង្វែងនៅវៀតណាម - ảnh 1
ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានរៀបចំសន្និសីទកាសែត (VOV)

(VOVworld)-គណៈប្រតិភូអង្គភាពអាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្ម​
អាមេរិក -អាស៊ាន បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៦
ដល់ថ្ងៃទី៩ មិនាឆ្នាំ២០១៧ ដោយមានវត្តមានអ្នកគ្រប់គ្រងជាន់ខ្ពស់របស់៣០
សម្ព័នក្រុមហ៊ុនជួរ មុខប្រទេសអាមេរិក។ នៅក្នុងសន្និសីទកាសែតបានរៀបចំ
ឡើងនាថ្ងៃទី៦មិនានៅទី​ក្រុងហាណូយ លោក Christian Bennet ប្រធានគណៈ
កម្មាធិការវៀតណាមចំណុះ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានអះអាងថា
គាំទ្ររាល់ការខ្នះខ្នែងកែលំអ បិរយាកាសធ្វើអាជីវកម្មរបស់រដ្ឋាភិបាលវៀតណាម
ព្រមទាំងអះអាងជាថ្មីម្តងទៀត​ នូវការសន្យាធ្វើការវិនិយោគយូរអង្វែងរបស់អង្គ
ភាពអាជីវកម្មអាមេរិកសម្រាប់ទីផ្សារ វៀតណាមផងដែរ។ រីឯលោក Mars Meanly
 អនុប្រធានទទួលបន្ទុកគោលនយោ​បាយរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក
-អាស៊ានថា៖

        “អាស៊ាននិងវៀតណាមជាផ្សារមួយក្នុងចំណោមបណ្តាទីផ្សារដែលក្រុមហ៊ុន
 នានារបស់អាមេរិកចង់វិនិយោគធ្វើអាជីវកម្ម។ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម
 TPP គ្មានការចូលរួមរបស់អាមេរិកក៏ដោយ ប៉ុន្តែប្រទេសនៅសល់ចំនួន១១នេះ នៅ
តែសន្យាត្រៀមរៀបចំកិច្ចប្រជុំនៅប្រទេសឈីលីនាថ្ងៃខាងមុខ។​តាមនោះ នៅមាន
ឱកាសជាច្រើនសម្រាប់សហគមន៍អង្គភាពអាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្ម
អាមេរិកធ្វើអាជីវកម្មការសន្យារបស់ប្រទេសសមា ជិក TPP ទាំង១១នេះ”។

        តាមរបៀបវារៈ ក្នុងអំឡុងពេល៤ថ្ងៃស្នាក់នៅវៀតណាម គណៈប្រតិភូអង្គភាព
 អាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋសភាវៀតណាមក៏ដូចជារដ្ឋមន្ត្រីមួយចំនួនពាក់ព័ន្ធនឹង
 វិស័យអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ