សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - សម្របខ្លួនចូលក្នុងបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម ស្ថានទូតវៀតណាមប្រចាំ នៅបង់ក្លាដែសទើបនឹងរៀបចំពិធីជួបជំសំណះសំណាលដោយប្រធានបទ «ជួបជុំគ្នាបុណ្យចូលឆ្នាំថ្មីប្រពៃណី » សំរាប់អាណិកជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅបង់ក្លាដែស។ 
សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី - ảnh 1 សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី

(VOVworld) –  សម្របខ្លួនចូលក្នុងបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ស្ថានទូតវៀតណាមប្រចាំ នៅបង់ក្លាដែសទើបនឹងរៀបចំពិធីជួបជំសំណះសំណាលដោយប្រធានបទ «ជួបជុំគ្នាបុណ្យចូលឆ្នាំថ្មីប្រពៃណី » សំរាប់អាណិកជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅបង់ក្លាដែស។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែស លោក Tran Van Khoa  បានសង្កត់ធ្ងន់ថា៖ កម្មវិធីបាននេះគឺជាស្ពានតភ្ជាប់រវាងអាណិកជនវៀតណាមជាមួយស្រុកកំណើតរឹតបន្តឹងមនោសញ្ចេតនារបស់ជនវៀតណាមនៅឯបរទេសជាមួយមាតុប្រទេស។ ក្រៅពីនោះ សកម្មភាពនេះក៏ជួយបង្កើនថែមទៀតការតភ្ជាប់ក្នុងសហគមន៍ជនវៀតណាមនៅបង់ក្លាដែសផង។ នៅទីក្រុង Pardubice សាធារណៈរដ្ឋឆែក សហគមន៍ជនវៀតណាមនៅទីនេះបានរៀបចំពិធីជប់លៀងទទួលនិទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨។ លោកស្រី Dang Ngoc Hoa អាណិកជនមួយរូបនៅទីក្រុង Pardubice បានចែក រំលែកថា៖

        «នាពេលនិទាឃរដូវមកដល់ម្តងៗ អាណិកជនវៀតណាមនឹករលឹកដល់បុណ្យតេតប្រពៃណីជាតិដោយសារមាននំអន្សមនិងទំនៀមទំលាប់ក្នុងបុណ្យតេតរបស់ជនជាតិវៀតណាម។ ជនវៀតណាមនៅឯបរទេសណាក៏សុទ្ធតែជួបជុំ គ្នាក្នុងបុណ្យចូលឆ្នាំថ្មីដើម្បីរំលឹកឡើងវិញអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ