សហគមន៍អន្តរជាតិខំប្រឹងប្រែងបញ្ចប់ភាពតានតឹងនៅអ៊ុយក្រែន

សហគមន៍អន្តរជាតិខំប្រឹងប្រែងបញ្ចប់ភាពតានតឹងនៅអ៊ុយក្រែន - ảnh 1
អធិការបតីអាល្លឺម៉ង់ Angela Merkel (AP)


        Vovworld-អធិការបតីអាល្លឺម៉ង់ Angela Merkel នាថ្ងៃទី២កក្កដាបាន​អះអាង
ថា ប្រទេសនេះនឹងបន្តខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយ​ការទូត​សំរាប់
វិបត្តិនាបច្ចុប្បន្ននៅអ៊ុយក្រែន។ សេចក្តីប្រកាសរបស់លោកស្រី Merkel បាននាំ
ចេញក្នុងសន្និសីទកាសែតរួមជាមួយអគ្គលេខាធិការអង្គការ NATO លោក Anders
Fogh Rasmussen។

        នាថ្ងៃដ៏ដែល មុននឹងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei
Lavrov រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius និងរដ្ឋមន្ត្រី​ការ​បរទេស
អ៊ុយក្រែនលោក Pavel Klimkin នៅរដ្ឋធានី Berlin រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោក
Frank Walter Steinmeier បានអះអាងថា បទឈប់បាញ់មួយ​ជាពិតប្រាកដជាលក្ខ័ណ្ឌ
ដើម្បីចាប់ផ្ដើមការចរចារនិងការដែលរដ្ឋមន្ត្រីការ​បរទេសរុស្ស៊ីនិងអ៊ុយក្រែនយល់
ព្រមចូលរួមជំនួបសន្ទនានៅ Berlin ជាសញ្ញា​សំខាន់ បណ្ដាភាគីត្រូវក្ដាប់ជាប់
ឱកាសនេះសំដៅទប់ស្កាត់អំពើរហឹង្សាឡើង​ជណ្ដើរនៅភាគខាងកើតអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ