សហគមន៍អន្តរជាតិចាប់អារម្មណ៍លើផែនការសាងសង់និងអភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) - នៅក្នុងបទសម្ភាសន៍មួយ “យើងរួមដំណើរជាមួយគ្នា-ឆ្ពោះទៅរកសង្គមនិយម” ដោយនិពន្ធនាយកនៃកាសែត “ការពិត”, សមាជិកនៃគណៈប្រធាននៃគណៈកម្មាធិការបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី លោក Boris Olegovich Komotsky បានដាក់ចំណងជើងដោយអះអាងថា៖ វៀតណាមរក្សារឹងមាំទិសដៅសង្គមនិយមនឹងទទួលបានជោគជ័យថ្មីលើវិស័យសេដ្ឋកិច្ច។ 
សហគមន៍អន្តរជាតិចាប់អារម្មណ៍លើផែនការសាងសង់និងអភិវឌ្ឍន៍របស់វៀតណាម  - ảnh 1និពន្ធនាយកកាសែត “ការពិត” លោក Boris Komotsky (ប្រភព៖ VOV)

យ៉ាងណាមិញ ជាមួយនឹងគោលនយោបាយកិច្ចការបរទេសយ៉ាងបត់បែន និងប្រកបដោយទំនួលខុសត្រូវ ដែលកំពុងអនុវត្តប្រកបដោយជោគជ័យរបស់វៀតណាមនោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់និងការពារអធិបតេយ្យភាព។ និពន្ធនាយកកាសែត “ការពិត” រូបនេះបានជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងដែលមានចែងក្នុងឯកសារដាក់ជូនមហាសន្និបាតលើកទី XIII ជាក់ជាពុំខាន។

កាសែតពីរ៉ាមីត (Al Ahramonline) ដែលជាកាសែតផ្លូវការនិងធំជាងគេរបស់អេហ្ស៊ីប នៅថ្ងៃទី ២៥ ខែមករាមានអត្ថបទមួយមានចំណងជើងថា “វៀតណាមនឹងក្លាយជាប្រទេសប្រជាធិបតេយ្យទំនើប និងសម្បូររុងរឿងនៅឆ្នាំ ២០៤៥” របស់អ្នកកាសែត Kamal Gaballa បានវាយតម្លៃថា៖ ដោយជោគជ័យដែលសម្រេចបានប៉ុន្មានឆ្នាំកន្លងមក ពិតណាស់ថា ដល់ឆ្នាំ ២០២៥ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មតាមទិសទំនើប ហើយដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងនេះ។ អ្នកនិពន្ធរូបនេះក៏បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ដោយបញ្ជាក់ថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម នឹងក្លាយជាសញ្ញាសម្គាល់ថ្មីមួយក្នុងការអភិវឌ្ឍរបស់វៀតណាម ដែលជារបត់គ្រប់ជ្រុងជ្រោយមួយ នៃដំណើការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍របស់វៀតណាម។

ចំណែកឯសាស្រ្តាចារ្យ Chuan Petkaew នៃសកលវិទ្យាល័យ Suratthani Rajabhat (ថៃ) ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមបានបញ្ជាក់ថា៖ វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានបញ្ជាក់កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃពីតួនាទីសំខាន់របស់ខ្លួន នៅក្នុងតំបន់និងជុំវិញពិភពលោក។ ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាហេតុផលសំខាន់បំផុតសម្រាប់លទ្ធផលគួរជាទីលើកទឹកចិត្តដូចបានលើកឡើងខាងលើ។

សហគមន៍អន្តរជាតិចាប់អារម្មណ៍លើផែនការសាងសង់និងអភិវឌ្ឍន៍របស់វៀតណាម  - ảnh 2អ្នកកាសែត Kamal Gaballa (ដំបូងពីឆ្វេង) បានវាយតម្លៃថា មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម លើកទី ១៣ គឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងការអភិវឌ្ឍរបស់បក្ស (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅអេហ្ស៊ីប)

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោកបណ្ឌិត Alexander Korolev នៃវិទ្យាល័យសេដ្ឋកិច្ចបានឲ្យដឹងថា៖ ជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងកំណើន GDP ឆ្នាំ ២០២០ ទទួលបាន ២,៩% ដែលជាតួរលេខគួរឲ្យចាប់អារម្មណ៍និងខ្ពស់បំផុតលើពិភពលោក ក្នុងតថភាពរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នេះ។ សមិទ្ធិផលដែលបានរៀបរាប់ខាងលើ មានការរួមចំណែកនៃភាពជាអ្នកដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម និងការដឹកនាំយ៉ាងម៉ឹងម៉ាត់ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល ក៏ដូចជាការស្រុះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូលនិងរបស់ប្រជាជនគ្រប់រូប។ វៀតណាមជាតារាសេដ្ឋកិច្ចលេចធ្លោ និងជាទីមកដល់គួរឲ្យទាក់ទាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ