សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាអំពីការវាយប្រហារសាលារៀននៅប៉ាគីស្ថាន

សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាអំពីការវាយប្រហារសាលារៀននៅប៉ាគីស្ថាន - ảnh 1
និស្សិតមួយចំនួនដែលរួចផុតពីគ្រោះថ្នាក់
 (រូបថតៈTHX/TTXVN )


(VOVworld)-នាថ្ងៃទី១៦ធ្នូ​ ប៉ូលិសប៉ាគីស្ថានបានជូនដំណឹងថា  ជនប្រដាប់អាវុធ ដែលអនុវត្តការវាយប្រហារដ៏ឃោឃៅទៅលើសាលារៀន១នៅទីក្រុង Peshawar នៅភាគពាយ័ព្យប្រទេសនេះ ត្រូវបានកំតិចទាំងស្រុង។ ក្នុងពេលជាមួយគ្នានោះ
ទីភ្នាក់ងារព័ត៌មាន Reuters របស់អង់គ្លេសបានជូនដំណឹងថា មានជនប្រដាប់​ធាវុធចូលរួមការវាយប្រហារនេះចំនួន៩នាក់ត្រូវការវបាញ់ស្លាប់ទាំងអស់នៅ
កន្លែងកើតហេតុ។

        មុននោះ នាព្រឹកថ្ងៃទី១៦ធ្នូ ជនប្រដាប់អាវុធប៉ាគីស្ថានបានវាយប្រហារ ដោយចៃដន្យសាលារៀនដែលមាននិស្សិតនិងគ្រូបង្រៀនជាង៥០០នាក់កំពុង
មានវត្តមាន។​ការវាយប្រហារដ៍ភ័យរន្ធត់នេះ បណ្តាលឲ្យមនុស្សចំនួន១៣២នាក់
ត្រូវស្លាប់ ចំនួន១២០នាក់ផ្សេងទៀតរងរបួស ក្នុងនោះភាគច្រើនជានិស្សិត។
រឿង រ៉ាវនេះ បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើននិងបង្កការខឹងសម្ប៉ាក្នុង
សហ គមន៍អន្តរជាតិ។ ប្រធានាធិបតីប៉ាគីស្ថាន Mamnoon Hussain បានថ្កោល
ទោស យ៉ាង​ខ្លាំងការវាយប្រហារនេះ។​ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអង់
គ្លេស នាយក រដ្ឋ​មន្ត្រីឥណ្ឌាសិទ្ធតែឡើងសម្លេង ថ្កោលទោស លើទង្វើចោកទាប
របស់ជនប្រដាប់អាវុធ​ទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ