សហគមន៍អន្តរជាតិបានអំពាវនាវដល់អ៊ីស្រាអែល និងប៉ាឡេស្ទីនកាត់បន្ថយភាពតានតឹងយ៉ាងឆាប់រហ័ស

(VOVWORLD) - សហគមន៍អន្តរជាតិកំពុងមានព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅហ្សេរុយ សាឡឹមខាងកើតនិងតំបន់ហ្កាហ្សាមានកំរិតខ្លាំងក្លាបំផុត នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ 
សហគមន៍អន្តរជាតិបានអំពាវនាវដល់អ៊ីស្រាអែល និងប៉ាឡេស្ទីនកាត់បន្ថយភាពតានតឹងយ៉ាងឆាប់រហ័ស - ảnh 1ក្រុមបាតុកម្មប៉ាឡេស្ទីនបានគប់ដុំថ្មទៅលើកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅក្រុងយេរូសាឡិម (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី១២ ខែឧសភាប្រធានា ធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin និង សមភាគី តួកគីលោក Recep Tayyip Erdogan បានអំពាវនាវឲ្យមានការកាត់បន្ថយអំពើហិង្សាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព អំពើហឹង្សាដែលកំពុងកើនឡើង ហើយបានអំពាវនាវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន បញ្ចប់ការប្រយុទ្ធ និងចៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

នាថ្ងៃ១២ ឧសភា អ៊ីស្រាអែល អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់រយលើកនៅតំបន់ហ្គាហ្សា ហើយក្នុងពេលជាមួយគ្នានោះក្រុមហាម៉ាស ប៉ាឡេស្ទីន បានបាញ់ផ្លោងគ្រាប់ រ៉ុកកែតឆ្លងកាត់ព្រំដែនអ៊ីស្រាអែលផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានអះអាងថា ប្រទេសនេះនឹងបង្កើនការវាយប្រហារទៅលើកម្លាំងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ