សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលចិនភាវូបនីយកម្មនៅសមុទ្រខាងកើត
|
សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលចិនភាវូបនីយកម្មនៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ កាសែតធំៗរបស់អាល្លឺម៉ង់បានរិះគន់យ៉ាងខ្លាំង
ក្លាការដែលចិនធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតតានតឹងឡើងៗក្នុងពេល
បញ្ជូនយន្តហោះចំបាំងទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់
វៀតណាម។ កាសែត Frankfurter Allgemeine Zeitung (FAZ) បានចាត់ទុក ថា៖
រដ្ឋអំណាចប៉េកាំងបានបណ្តាលឡើងបញ្ហាថ្មីក្នុងជំលោះអធិបតេយ្យភាពនៅ
សមុទ្រខាងកើតតាមរយៈការបញ្ជូនបណ្ដាយន្តហោះចំបាំងទៅកាន់កោះ Phu
Lam។ កាសែតនេះបានរិះគន់ថា៖ ចិនទាមទាអធិបតេយ្យភាពដោយឯកតោ
ភាគីលើ ៩០% ផ្ទៃដីនៅសមុទ្រខាងកើត។ នាដើមសប្តាហ៍មុន បណ្ដារូបភាពពី
ផ្កាយរណបរបស់អាមេរិកបានសឲ្យឃើញថា៖ ចិនអាចកសាងខុសច្បាប់លើ
ប្រជុំ កោះ Truong Sa ស្ថានីយ៍រ៉ាតាវិទ្យុខ្ពស់មួយ។ នាថ្ងៃដដែល កាសែត Die
Zeit បានដកស្រងប្រភពព័ត៌មានរបស់អាមេរិកបានឲ្យដឹងថា៖ ចិនបានបញ្ជូន
យន្តហោះចំបាំងទៅកាន់កោះ Phu Lam ហើយដាក់ពង្រាយកាំជ្រួចមីស៊ីលនៅ
ទីនេះ។ កាសែតពោលខាងលើបានវាយតំលៃថា៖ ទំនាក់ទំនងរវាងអាមេរិកនិង
ចិនកំពុងតានតឹងឡើងៗដោយសារមហិច្ឆតារបស់ប៉េកាំងនៅសមុទ្រខាងកើត។
ក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាមចិនបានកសាងខុសច្បាប់
សំណង់ជាច្រើនក្នុងនោះមានស្ថានីយ៍រ៉ាតាវិទ្យុខ្ពស់ដែលទើបនឹងត្រូវបាន
សម្រេច នាដើមសប្តាហ៍មុន៕