សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃវិស័យភស្តុភាររបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ៤ ខែតុលា មហាសន្និបាតពិភពលោកនៃសមាគមអ្នកដឹកជញ្ជូនទំនិញអន្តរជាតិ (FIATA) បានបើកនៅមជ្ឈមណ្ឌលសន្និបាត Brussels នៃប្រទេសបែលហ្សិក។ 
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃវិស័យភស្តុភាររបស់វៀតណាម - ảnh 1ភ្ញៀវទេសចរណ៍ទស្សនាស្តង់ទំនិញវៀតណាម (រូបថត៖ Huong Giang/TTXVN)

គណៈប្រតិភូសមាគមធុរកិច្ចសេវាកម្មភស្តុភារវៀតណាម (VLA) ដឹកនាំដោយអគ្គលេខាធិការ Nguyen Duy Minh បានចូលរួមព្រឹត្តិការណ៍នេះ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា វេទិកានេះមានប្រធានបទ "អាកាសធាតុកំពុងផ្លាស់ប្តូរវិស័យភស្តុភារ" នឹងលើកឡើងបញ្ហាប្រឈម  ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ថ្មីបំផុត នៅក្នុងទីផ្សារសកល ដែលកំពុងមានការផ្លាស់ប្តូរ។

នៅទីនេះ លោក Anis Khan នាយកប្រតិបត្តិក្រុមហ៊ុន Intrapass GmbH ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានលើកឡើងថា កាលពីឆ្នាំមុន លោកបានមកវៀតណាម ហើយបានឃើញពីសក្តានុពលធំធេងនៃវិស័យភស្តុភា។ ជាពិសេស សកម្មភាពដឹកជញ្ជូនក៏ត្រូវបានរដ្ឋាភិបាលគាំទ្រផងដែរ។ ទាំងនេះគឺជាគុណសម្បត្តិសម្រាប់វៀតណាមក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវ សេវាកម្មភស្តុភារ។ ដោយវាយតម្លៃលើការរំពឹងទុកនៃវិស័យនេះនៅវៀតណាម លោក Stéphane Graber អគ្គនាយក FIATA បានឲ្យដឹងថា លោកទើបតែបានធ្វើដំណើរស្ទង់មតិនៅវៀតណាមកាលពីរដូវក្តៅមុន ដើម្បីរៀបចំសម្រាប់មហាសន្និបាត FIATA (FWC) ដែលធ្វើឡើងនៅប្រទេសវៀតណាមក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នៅពេលដែលសកម្មភាពផលិតកម្មកាន់តែច្រើនឡើងត្រូវបានអនុវត្តនៅវៀតណាម ដូច្នេះ វៀតណាមមានឱកាសជាច្រើនក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់ខ្លួន។ លើសពីនេះ វៀតណាមមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីគ្រប់មធ្យោបាយនៃការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការដឹកជញ្ជូនតាមដងទន្លេ ដែលជាគុណសម្បត្តិសម្រាប់ការកសាងមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ