សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអនុវត្ត MDGs របស់វៀតណាម។
(VOV) /  
|
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអនុវត្ត MDGs របស់វៀតណាម។ (vov.vn) |
VOV-ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម
ដែលប្រព្រឹត្តទៅនៅស្វីសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤កក្កដា សហគមន៍អន្តរជាតិ
បានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តល្អនិង
សំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហ្សវត្ស (MDGs) មួយចំនួន។ នៅ
សម័យប្រជុំ វៀតណាមត្រូវបានជ្រើសរើសជាប្រទេសមួយក្នុងចំណោមប្រទេស
ចំនួន៣ស្ម័គ្រចិត្តចែករំលែកបទពិសោធន៍និងលទ្ធផលទទួលបានក្នុងដំណើរការ
អភិវឌ្ឍន៍ប្រទេសជាតិ។ ដល់ឥឡូវនេះវៀតណាមបានមាន MDGs ចំនួន៣បាន
សំរេចមុនកាលកំណត់ MDGs ចំនួន៣ទៀតមានលទ្ធភាពសំរេចនាឆ្នាំ២០១៥
ទន្ទឹមនឹងនោះបន្តខំប្រឹងប្រែងដើម្បីអនុវត្ត MDGs ចំនួន២នៅមានការសាកល្បងគឺ
ធានាចីរភាពអំពីបរិស្ថាននិងរុញថយក្រោយការរីករាលដាលរបស់ HIV។ ឆ្លើយ
សម្ភាសសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក
Nguyen The Phuong ប្រធានគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំបានឲ្យដឹង
ថា វៀតណាមត្រៀមជាស្រេចចែករំលែកជាមួយសហគមន៍អន្តរជាតិរាល់បទ
ពិសោធន៍របស់ខ្លួនក៏ដូចជាចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការនិងជួយ
ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិដើម្បីលើកកំពស់គុណភាពអនុវត្តបណ្ដា MDGs៕
-VOV