សហគមន៍អន្តរជាតិស្វាគមន៍កិច្ចព្រមព្រៀងបង្រើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន

សហគមន៍អន្តរជាតិស្វាគមន៍កិច្ចព្រមព្រៀងបង្រើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

(VOV)_បន្ទាប់ពី​បេក្ខជនប្រឆាំងចំនួន២រូបនៅអាហ្វហ្គានីស្ថាន  បានឯកភាព អំពីការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ អាមេរិកបាននាំចេញសេចក្ដីប្រកាសពោ
ពេញទៅដោយសុទិដ្ឋិនិយមថា៖វ៉ាស៊ីនតោននិង Kabul នឹងឆាប់ចុះហត្ថលេខា
លើ​សន្ធិ​សញ្ញា​សន្តិសុខទ្វេភាគី (BSA)​ដែលបានផ្អាក់កាលពីចុងឆ្នាំ ​២០១៣មក​។ នាថ្ងៃទី ២១ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអបអរសាទរ ចំពោះការបែងចែកសិទ្ធិអំណាចពោលខាងលើ ។ តាមនោះ លោក Ashraf Ghani នឹងក្លាយទៅជាប្រធានាធិបតីថ្មីរបស់អាហ្វហ្គានីស្ថាន​ និងលោក Abdullah Abdullah ទទួលដំណែងជា​នាយករដ្ឋមន្ត្រី។ លោក John Kerry ក៏បានអះអាងថា៖ប្រការនេះ នឹងនាំមកនូវឱកាសធំធេងជាច្រើនសំរាប់អាហ្វហ្គានីស្ថាន និងបង្កលក្ខណះងាយ
ស្រួលសំរាប់ការចុះហត្ថលេខា BSA ដែរ។

          នាថ្ងៃនេះដែរ លោក Jan Kubis ដំណាងពិសេសរបស់អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Ban Ki Moon អោយដឹងថាៈ អង្គការសហ​ប្រជាជាតិស្វាគមន៍ការចុះហត្ថលេខានេះរវាងបេក្ខជនប្រឆាំងទាំងពីររូបនេះ និង
ចាត់ទុកនេះគឺជារបត់សំខាន់ក្នុងការស្ដាសន្តិភាព សណ្ដាប់ធ្នាប់ និងសន្តិសុខនៅ
ប្រទេសនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ