សហគមន៍អន្តរជាតិស្វាគមន៍សភាអឺរ៉ុបអនុម័តលើ EVFTA ជាមួយវៀត ណាម

(VOVWORLD) - កាសែតប្រកប ដោយកិត្យានុភាពធំៗនៅសាធារណៈរដ្ឋឆែកបានចុះផ្សាយអត្ថប័នដោយ រំលេចសារសំខាន់និងផលប្រយោជន័នៃកិច្ចព្រមព្រៀង EVFTA ចំពោះ សេដ្ឋកិច្ចឆែកនិយាយដោយឡែកនិង EU និយាយរួម។
សហគមន៍អន្តរជាតិស្វាគមន៍សភាអឺរ៉ុបអនុម័តលើ EVFTA ជាមួយវៀត ណាម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរបស់សភាអឺរ៉ុប  

  បន្ទាប់ពីសភាអឺរ៉ុបបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយវៀតណាម (EVFTA) កាលពីថ្ងៃទី១២កុម្ភៈ នៅបារាំង អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំវៀតណាមលោក Chang Hee Lee បានចែករំលែកថា បណ្ដាបទដ្ឋានស្ដីពីពលកម្មនិងបរិស្ថានរបស់ EVFTA នឹងជួយនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងអស់ ជាពិសេស គឺជួយសម្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម ហើយ ធានាថា កំណើននាបច្ចុប្បន្ននឹងមិនត្រូវបង់ថ្លៃដោយឱកាសរបស់ជំនាន់នា អនាគតឡើយ។

        រួមជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន កាសែត ស្ថានីយ៍ទូរទស្សន៍ និងផ្សាយសម្លេងធំៗរបស់អាល្លឺម៉ង់សុទ្ធតែផ្សាយព័ត៌មានស្ដីពីព្រឹត្តិការណ៍ នេះ។ កាសែត Tagesspiegel បានចុះផ្សាយអត្ថបទសរសេរស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លានៅវៀតណាម។ នាថ្ងៃដដែល កាសែតប្រកប ដោយកិត្យានុភាពធំៗនៅសាធារណៈរដ្ឋឆែកបានចុះផ្សាយអត្ថប័នដោយ រំលេចសារសំខាន់និងផលប្រយោជន័នៃកិច្ចព្រមព្រៀង EVFTA ចំពោះ សេដ្ឋកិច្ចឆែកនិយាយដោយឡែកនិង EU និយាយរួម។

        ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange បានចាត់ទុកថា ការអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះ ក៏ជាភាពជោគជ័យមួយចំពោះសភាអឺរ៉ុបផងដែរ។

        “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទោះជារវាងវៀតណាមនិង EU នៅតែមាន ភាពខុសប្លែកមួយចំនួនក្ដី ប៉ុន្តែវិធីតែមួយគត់ដើម្បីធ្វើអោយជីវភាពរស់នៅ របស់ប្រជាជននៃភាគីទាំងពីរកាន់តែប្រសើរឡើងៗនោះគឺតាមរយៈកិច្ចសន្ទនា។ ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយសារនេះជាលើកដំបូងហើយដែល សភាអឺរ៉ុបបានឯកភាពនឹងរដ្ឋសភាវៀតណាមក្នុងការបង្កើតឡើងគណៈកម្មការចម្រុះនានា ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀងទាំងពីរក៏ដូចជាធ្វើ សន្ទនាជាប្រចាំផងដែរ។ នោះពិតជាភាពជោគជ័យដ៏ធំមួយចំពោះសភា អឺរ៉ុប”។

        ចំណែឯសមាជិកសភាលោក Geert Bourgeois ជាអ្នករាយការណ៍នៃ កិច្ចព្រមព្រៀងទាំងពីរនេះនៅសភាអឺរ៉ុបបានវាយតម្លៃថា៖  

       “សមត្ថកិច្ចវៀតណាមនឹងបកស្រាយកិច្ចព្រមព្រៀងទាំងនេះដល់ប្រជាជនវៀតណាម ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះនឹងបង្កើតឡើងឱកាសជាច្រើន សម្រាប់វៀតណាមយ៉ាងពិតប្រាកដ។ នា បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម រវាងវៀតណាមនិង EU មានភាពខុសប្លែកដ៏ធំមួយ ដោយ សារវៀតណាម នាំចេញទៅ EU ច្រើនជាងអឺរ៉ុបនាំចេញទៅវៀតណាម។ ហើយនិន្នាការ នេះនឹងបន្តកើនឡើង។ ដូច្នេះ នេះជាឱកាសដ៏ធំមួយចំពោះវៀត ណាម។ គួរអោយចាំថា ទោះបីជាអង់គ្លេសបានចាកចេញពី EU ក្ដី ប៉ុន្តែនេះ នៅតែជាទីផ្សារធំបំផុតលើពិភពលោក”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ