សហគមន៍អន្តរជាតិស្វាគមន៍សាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីជំលោះនៅសមុទ្រខាងកើត

(VOVworld) - នាថ្ងៃទី២៥ កក្កដា នៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីការបរទេស
អាស៊ានលើកទី៤៩ (AMM ៤៩) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រដ្ឋមន្រ្តីការបរ
ទេសជប៉ុនលោក Fumio Kishida បានជួបចរចារជាមួយសមភាគីចិនលោក Wang Yi
 ក្នុងនោះអំពាវនាវឲ្យប៉េកាំងយល់ព្រមជាមួយសាលក្រមរបស់តុលាការមជ្ឈត្តកម្ម
ទីក្រុងឡាអ៊ែ ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅ
សមុទ្រខាងកើត។លោក Kishida បានដាស់តឿនឲ្យចិនគោរព សេចក្ដីសំរេចរបស់
តុលាការ ក្នុងនោះច្រានចោលការសំណូមពររបស់ចិនអំពីសិទ្ធិ ប្រវត្តិសាស្ត្រនិង
ផែនទី៩កំណាត់នៅសមុទ្រខាងកើត ដោយចាត់ទុកថា នេះជាសេចក្ដីសំរេចចុង
ក្រោយនិងមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ។
សហគមន៍អន្តរជាតិស្វាគមន៍សាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីជំលោះនៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីសាលក្រមរបស់តុលាការ PCA (រូបថត៖EPA/TTXVN)

នាថ្ងៃដដែល នៅខាងក្រៅសន្និសីទ AMM ៤៩ និងសន្និសីទទាក់ទិននានា
រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Fumio Kishida  រដ្ឋមន្រ្តីការបរទេសអាមេរិកលោក
 John Kerry និងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានជួបពិភាគ្សា
 អំពីសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីនិងដោយឈរលើច្បាប់
 អន្តរជាតិ។ជំនួបចរចារយុទ្ធសាស្ត្រនេះប្រព្រឹត្តទៅក្រោយពីចិនបដិសេធគោរព
សាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែស្ដីអំពីករណីបណ្ដឹងរបស់
ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។បន្ទាប់ពីសាល
ក្រមត្រូវបានប្រកាស ប្រទេសទាំង៣ពោលខាងលើបានចេញសេចក្ដីថ្លែង
ការណ៍ដោយសង្កត់ធ្ងន់ថា សាលក្រមពោលខាងលើគឺការកំណត់របស់ច្បាប់
ចុងក្រោយចំពោះភាគីទាក់ទិននានា។
នាថ្ងៃទី២៥ កក្កដា ក្នុងលិខិតផ្ញើរមកស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិក
ប្រធានវិទ្យាសា្ថនមិត្តភាពនិងសហប្រតិបតិ្តការម៉ិកស៊ិក-វៀតណាម (IACMV)
លោក Felix Castellanos Hernandez បានសំដែងការគាំទ្រយ៉ាងពេញលេញ
ចំពោះសាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែស្ដីអំពីជំលោះនៅសមុទ្រ
ខាងកើត។IACMV ក៏បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះ
 អធិបតេយ្យភាពបូរណភាពដែនដីរបស់វៀតណាម ជាពិសេសគឺអធិបតេយ្យ
ភាព ចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ