សហគមន៍អន្តរជាតិអបអរសាទរចំពោះសំណើរឈប់បាញរបស់ ប្រធានាធិបតីអាហ្វហ្គានីស្ថាន
(VOVWORLD) -នាថ្ងៃទី ២០ សីហា តាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិថា ណាតូនិងប៉ាគីស្ថានបានអបអរសាទរចំពោះសំណើរឈប់បាញដោយមានលក្ខខ័ណ្ឌ ក្នុងរយៈពេល ៣ ខែជាមួយតាលីប៉ង់ របស់ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani |
ក្នុងសេចក្ដីប្រកាសមួយ ក្រុមបេសកម្ម របស់អង្គការសហប្រជាជាតិប្រចាំនៅ អាហ្វហ្គានីស្ថាន (UNAMA) បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមឈប់បាញ់ដោយមានលក្ខខ័ណ្ឌ ហើយអំពាវនាវរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក៏ដូចជាតាលីប៉ង់ក្ដាប់ជាប់ឱកាសនេះ ដើម្បីបញ្ឈប់អំពើហឹង្សា។
ប៉ាគីស្ថានក៏បានអបអរសាទរចំពោះសំណើររបស់ប្រធានាធិបតី
អាហ្វហ្គានីស្ថានដែរ។ ក្រសួងការបរទេសប៉ាគីស្ថានមានក្ដីសង្ឈឹមថា ការព្រមព្រៀងនេះនឹងនាំមកនូវសុខសន្តិភាព និងស្ថិរភាពនៅ អាហ្វហ្គានីស្ថាន។ ប៉ាគីស្ថានគាំទ្រយ៉ាងពេញទំហឹងចំពោះការរួមចំណែកទៅក្នុងស្ថិរភាពដ៏រឹងមាំ និងសុខសន្តិភាពយូរអង្វែងនៅអាហ្វហ្គានីស្ថាន៕