សហគមន៍អន្តរជាតិអំពាវនាវឲ្យស.ប.បកូរ៉េបញ្ចប់ផែនការបាញ់បង្ហោះកាំជ្រួច

(VOVworld) - នាថ្ងៃទី៦ មិនា សហភាពអឺរ៉ុប (EU) បានថ្កោលទោសស.ប.បកូរ៉េ
ពីសកម្មភាពបាញ់បង្ហោះកាំជ្រួចមីស៊ីលចំនួន៤គ្រាប់ មុននោះនាថ្ងៃដដែល ព្រមទាំង
ឲ្យដឹងថា​EU នឹងពិគ្រោះយោបល់ជាមួយជប៉ុននិងដៃគូអន្តរជាតិផ្សេងៗទៀត អំពី
វិធានការទប់ទល់នឹងសកម្មភាពរបស់ព្យុងយ៉ាង។តំណាង EU ចាត់ទុកថា ព្យុងយ៉ាង
ចាំបាច់ត្រូវវិលត្រឡប់រកកិច្ចចរចារជាំមួយសហគមន៍អន្តរជាតិ ហើយបញ្ចប់ជា
បន្ទាន់នូវផែនការបាញ់កាំជ្រួចដូច្នេះនៅពេលអនាគត។
សហគមន៍អន្តរជាតិអំពាវនាវឲ្យស.ប.បកូរ៉េបញ្ចប់ផែនការបាញ់បង្ហោះកាំជ្រួច - ảnh 1
ការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖EPA/ TTXVN)

ពីទីក្រុងប៉ារីស ក្រសួងការបរទេសបារាំងក៏ចេញសេចក្ដីប្រកាសដោយថ្កោល
ទោសសកម្មភាពពោលខាងលើរបស់ស.ប.បកូរ៉េ ព្រមទាំងឲ្យដឹងថា ប៉ារីសនឹង
ពិគ្រោះយោបល់ជាមួយសមាជិកដទៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីបញ្ហា
នេះ។
នាថ្ងៃដដែល ចិនបានឡើងសម្លេងរិះគន់បម្រែបម្រួលនេះរបស់ព្យុងយ៉ាង
ប៉ុន្តែ ចាត់ទុកថា អាមេរិកនិងកូរ៉េខាងត្បូងក៏មានការទទួលខុសត្រូវក្នុងរឿងហេតុ
នេះដែរ។ អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក​ Dmitry Peskov ឲ្យដឹងថា ម៉ូស្គូព្រួយ
បារម្ភ យ៉ាងខ្លាំងអំពីការសាកល្បងកាំជ្រួចនាពេលថ្មីៗនេះរបស់ស.ប.បកូរ៉េ។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដក
ស្រង់សម្ដីមន្ត្រីក្រសួងការបរទេសប្រទេសនេះឲ្យដឹងថា នាបច្ចុប្បន្ន កូរ៉េខាងត្បូង
អាមេរិកនិងជប៉ុនកំពុងពិភាគ្សាជាមួយសមាជិក នានានៃអ.ស.បអំពីវិធានការទប់
ទល់នឹងសកម្មភាពបាញ់កាំជ្រួចរបស់ព្យុងយ៉ាង។ នាព្រឹកថ្ងៃទី៦ មិនា ស.ប.បកូរ៉េ
បានបាញ់បង្ហោះកាំជ្រួចមីស៊ីលចំនួន៤គ្រាប់ទៅ កាន់តំបន់សមុទ្រប៉ែកខាងកើត
ប្រទេសនេះ។កាំជ្រួចចំនួន៣គ្រាប់ក្នុងនោះបានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់
មុខ (EEZ) របស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ