ស៊ីហ្គេម ៣១៖ ឈ្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ក្រុម U២៣ វៀតណាមមានឱកាស ធំឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(VOVWORLD) - ជ័យជម្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ជួយឲ្យគ្រូបង្វឹក លោក Park Hang-seo និងកូនសិស្ស បើកទ្វារឈានចូលវគ្គបន្ទាប់ នៅ ពេលដែលមាន ៧ ពិន្ទុ ឈរចំណាត់ថ្នាក់ទី១ ក្នុងពូលដោយគម្លាត ១ ពិន្ទុច្រើនជាង U២៣ ឥណ្ឌូនេស៊ី និង U២៣ មីយ៉ាន់ម៉ា។
ស៊ីហ្គេម ៣១៖ ឈ្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ក្រុម U២៣ វៀតណាមមានឱកាស ធំឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ - ảnh 1ប្រធានក្រុម Do Hung Dung អបអរគ្រាប់បាល់តែមួយគត់ដែលនាំមកនូវជ័យជំនះសម្រាប់ក្រុម U២៣ វៀតណាម លើក្រុម U២៣ មីយ៉ាន់ម៉ា។ (រូបថត៖ VNA)
កាលពីថ្ងៃទី ១៣ ឧសភា ថ្វីត្បិតតែជួបការលំបាកជាច្រើនទល់នឹងក្រុម U២៣ មីយ៉ាន់ម៉ា ក្នុងការប្រកួតបាល់ទាត់បុរសពូល A ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ៣១ នៅ កីឡាដ្ឋាន Viet Tri (Phu Tho) ក៏ដោយ ប៉ុន្តែដោយគ្រាប់បាល់តែមួយគ្រាប់របស់ប្រធាន ក្រុម Do Hung Dung នោះ ក្រុម U២៣ វៀតណាមមានឱកាសដ៏ធំ ដើម្បីឈានចូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យជម្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ជួយឲ្យគ្រូបង្វឹក លោក Park Hang-seo និងកូនសិស្ស បើកទ្វារឈានចូលវគ្គបន្ទាប់ នៅពេលដែលមាន ៧ ពិន្ទុ ឈរចំណាត់ថ្នាក់ទី១ ក្នុងពូលដោយគម្លាត ១ ពិន្ទុច្រើនជាង U២៣ ឥណ្ឌូនេស៊ី និង U២៣ មីយ៉ាន់ម៉ា។ ក្នុងការប្រកួតជុំចុងក្រោយនៅថ្ងៃទី ១៥ ខែឧសភា ក្រុម U២៣ វៀតណាម នឹងជួបក្រុម U២៣ ទីម័រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ