សហគ្រិនវៀតណាមបន្តកសាងវប្បធម៌អាជីវកម្មនិងលើកកំពស់ទំនួលខុសត្រូវសង្គម
(VOVWORLD) - នាថ្ងៃទី២៩ មករា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារលិខិតសាកសួរសុខទុក្ខ សហគមន៍សហគ្រាស និងសហគ្រិនវៀតណាម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបជុំជាមួយសហគ្រាសចំនួន១២៤អង្គភាពដែលមានផលិតផលទទួលបានកិត្តិនាម "ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ២០២០"។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តីជឿជាក់ថា សហគមន៍សហ គ្រាសនិងសហគ្រិនវៀតណាម នឹងកាន់តែរីកលូតលាស់ ហើយពង្រីកតួនាទីឈាន មុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ សារលិខិតរបស់លោក នាយករដ្ឋមន្រ្តីមានឃ្លាថា៖ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មី សហគ្រាសនិង សហគ្រិនវៀត ណាមចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លានូវសេចក្ដីស្នេហាជាតិ មោទន ភាពជាតិនិងបំណងប្រាថ្នាឈានឡើង ដោយបន្តខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ច្នៃ ប្រឌិតដោយម្ចាស់ការ។ ខ្ញុំក៏មានបំណងថា សហគមន៍ សហគ្រាសនិងសហគ្រិន វៀតណាមបន្តកសាងវប្បធម៌អាជីវកម្ម លើកកំពស់ទំនួសខុសត្រូវសង្គម ចែក រំលែកការលំបាកជាមួយបងប្អូនជនរួមជាតិ ការពារបរិស្ថាន គោរពច្បាប់ និយាយថាទេជាមួយអំពើ ពុករលួយនិងភាពអវិជ្ជមានក្នុងការធ្វើអាជីវកម្ម ដើម្បីរួមដំណើរជា មួយប្រទេសនិងប្រជាជាតិទាំងមូលក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
បក្សនិងរដ្ឋនឹងបន្តជំរុញយ៉ាងខ្លាំងនូវការកែទម្រង់ ធ្វើឲ្យសុក្រិតនូវរបៀប របប កសាងជើងទម្រដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ ដោយដាក់ប្រជាជននិងសហ គ្រាសនៅទីតាំងមជ្ឈភាពនៃដំណើរការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថា សហគមន៍សហគ្រាសនិងសហគ្រិនវៀតណាមនឹង កាន់តែលូតលាស់ ហើយពង្រីកតួនាទីឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ចូលរួមចំណែកនាំវៀតណាមក្លាយទោជាប្រទេសខ្លាំងមាំមួន ប្រកបដោយវិបុល ភាពនៅឆ្នាំ២០៤៥៕