សហគ្រាសជិត ២០០ បានចូលរួមពិព័រណ៍ទំនិញវៀតណាម

(VOVWORLD) - ពិព័រណ៍ទំនិញវៀតណាមឆ្នាំ ២០១៩  បាន បើកនាយប់ថ្ងៃទី ៤ ធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍នៃទីក្រុង Da Nang។ 
សហគ្រាសជិត ២០០ បានចូលរួមពិព័រណ៍ទំនិញវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីបើកពិព័រណ៍

ពិព័រណ៍នេះ បានទាក់ទាញស្តង់ទំនិញជាង ៣៥០ ស្តង់របស់សហគ្រាសក្នុងស្រុកចំនួនជិត ២០០ ដោយបានដាក់តាំងបង្ហាញនូវផលិតផលអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម គ្រឿងតុបតែងលំអសិប្បកម្មនិងទំនិញប្រើប្រាស់ ជាដើម។ លោក Nguyen Ha Bac  ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង Da Nang និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ទំនិញវៀតណាមឆ្នាំ ២០១៩ បានអោយដឹងថា៖ “ពិព័រណ៍ទំនិញវៀតណាមឆ្នាំ ២០១៩ មានចំណុចថ្មី នោះគឺជាការចូលរួមពីផលិតផលសិប្បកម្មក៏ដូចជាផលិតផលប្រពៃណីរបស់ជនរួមជាតិ Cotu នៅស្រុក  Hoa Vang ហើយមុខទំនិញដែលបានតាំងបង្ហាញនៅឆ្នាំនេះគឺសម្បូរបែប បើប្រៀងធៀបជាមួយនឹងរៀងរាល់ឆ្នាំ។ ជាពិសេស ពិព័រណ៍នេះគឺជាកន្លែងសម្រាប់អាជីវកម្ម ផ្សព្វ ផ្សាយដល់ប្រជាជនទីក្រុងក៏ដូចជាបណ្តាញតភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្មជាមួយអាជីវកម្ម ដើម្បីបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនសកម្មភាពពាណិជ្ជកម្ម”។

លើសពីនេះទៅទៀត ពិព័រណ៍នេះក៏មានកន្លែងតាំងបង្ហាញទំនិញចំណាំថា ណាមួយជាទំនិញពិតនិងណាមួយជាទំនិញក្លែងក្លាយ របស់នាយកដ្ឋានគ្រប់គ្រងទីផ្សារ Da Nang ផងដែរ ដោយគោលបំណងជួយអតិថិជនស្គាល់ពីទំនិញពិតនិងទំនិញក្លែង ក្លាយ។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសសម្រាប់អាជីវកម្មជួបប្រាស្រ័យផ្លាស់ប្តូរនិងស្វែងរកឱកាស សហប្រតិបត្តិការនិងធ្វើអាជីវកម្ម ក៏ដូចជាផ្សព្វផ្សាយនូវផលិតផល ម៉ាក់យីហោរវៀត ណាមដល់អ្នកប្រើប្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ