សហគ្រាសដាណឺម៉ាកស្វែងរកឱកាសទាក់ទងទីផ្សារវៀតណាម
|
សហគ្រាសដាណឺម៉ាកស្វែងរកឱកាសទាក់ទងទីផ្សារវៀតណាម |
(VOV)_នាថ្ងៃទី១០មករា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជី
មិញ ( ITPC) រួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Endersen Consult ដាណឺម៉ាករៀបចំ
កម្មវិធីតភ្ជាប់សហគ្រាសវៀតណាមនិងដាណឺម៉ាក ដើម្បីជួយឧបត្ថម្ភសហគ្រាសនៃ
ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មនិងវិនិយោគក្នុងវិស័យផ្សេងៗ ។
សហគ្រាសដាណឺម៉ាកវាយតំលៃថា៖វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាព
សំរាប់មុខទំនិញគុណភាពខ្ពស់ និងមានចំនួនប្រជាជនច្រើន ល្បឿនកំណើនសេដ្ឋ
កិច្ចខ្ពស់។ តាមដំណាងក្រុមហ៊ុន Fynbo Foods (ដាណឺម៉ាក) បានអោយដឹងថា៖ ក្រុម
ហ៊ុនមានគោលបំណងសហប្រតិបត្តិការជាមួយបណ្ដាប្រព័ន្ធផ្សារទំនើប ក៏ដូចជា
ដេប៉ូធំៗ ដើម្បីចែកចាយផលិតផលម្ហូបអាហារ សេវាកម្មភោជនីយដ្ឋាន តាមនោះ
ឧទ្ទេសនាមអំពីផលិតផលគុណភាពខ្ពស់របស់ដាណឺម៉ាកចំពោះអតិថិជនវៀតណាម៕