សហគ្រាសវៀតណាមចាប់យកឱកាសពីកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - ក្នុងឆ្នាំដំបូង ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ៥៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

សហគ្រាសវៀតណាមចាប់យកឱកាសពីកិច្ចព្រមព្រៀង EVFTA - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ cand.com.vn)
សន្និសីទ “បូកសរុបរយៈពេល២ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)” ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សា ហកម្ម និងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ។ កិច្ចព្រមព្រៀង EVFTA ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ ក្នុងឆ្នាំដំបូង ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ៥៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១១ ខែកន្លងមកនៃ ឆ្នាំ២០២២ ទំហំនៃការនាំចូល-នាំចេញទ្វេភាគីសម្រេចបាន៥៧ ពាន់លានដុល្លារ អាមេរិក កើនឡើង ១៤%។
ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ “ដើម្បីឆ្លៀតយកឲ្យកាន់តែមានប្រសិទ្ធភាពនូវឱកាសពី EVFTA ចាំបាច់ត្រូវ ទទួលស្គាល់យ៉ាងត្រង់ៗថា ទោះបីជាយើងទទួលបានជោគជ័យក៏ដោយ វាត្រឹមតែជា ការចាប់ផ្តើមប៉ុណ្ណោះ។ សក្ដានុពលនិងកាលានុវត្តភាពពីទីផ្សារ EU នៅតែមានច្រើន ណាស់ ហើយសហគ្រាសវៀតណាមនៅតែជួបការលំបាក និងឧបសគ្គជាច្រើននៅ ពេលជ្រៀតចូលទីផ្សារនេះ។ ម៉ាកយីហោរបស់វៀតណាមមិនទាន់ត្រូវបានសាងសង់ ឬមិនសូវមានប្រជាប្រិយភាពនៅបណ្ដាប្រទេសអឺរ៉ុប តម្លៃ និងផលប្រយោជន៍ដែល សហគ្រាសវៀតណាមទទួលបាន គឺមិនទាន់សក្តិសមនឹងសក្តានុពលនៅឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ