សហគ្រាសវៀតណាមចូលរួមពិព័រណ៍ Indus Food ២០១៩ នៅឥណ្ឌា

(VOVWORLD) -នាថ្ងៃទី ១៤ ខែមករា ពិព័រណ៍អន្តរជាតិ ចំណីអាហារ និងភេសជ្ជៈឥណ្ឌា (Indus Food ២០១៩) ត្រូវបានបើកសម្ពោធនៅទីក្រុង Greater រដ្ឋ Noida Uttar Pradesh ភាគខាងជើងឥណ្ឌា។
សហគ្រាសវៀតណាមចូលរួមពិព័រណ៍ Indus Food ២០១៩ នៅឥណ្ឌា - ảnh 1 សហគ្រាសវៀតណាមចូលរួមពិព័រណ៍ Indus Food ២០១៩ នៅឥណ្ឌា

 Indus Food គឺជាពិព័រណ៍អន្តរជាតិធំមួយលើវិស័យចំណីអាហារ ចំណីអាហារកែច្នៃ ភេសជ្ជៈ ហើយជាឱកាសល្អ ដើម្បីកសិផលវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌា ដែលពោរពេញទៅដោយសក្ដានុពល។ ពិព័រណ៍ Indus Food បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមករា។

បណ្ដាក្រុមហ៊ុននៅភូមិភាគទាំង ៣ របស់វៀតណាមបានចូលរួមតាំងបង្ហាញយ៉ាងសកម្ម នូវផលិតផលដូចជា នំចំណី ភេសជ្ជៈ និងផ្លែឈើនៅក្នុងពិព័រណ៍ ក្នុងគោលបំណងនាំផលិតផលរបស់វៀតណាមខិតមកជិតប្រជាជន ក៏ដូចជាក្រុមហ៊ុននាំចូលនានារបស់ឥណ្ឌាផងដែរ។ ជាពិសេស ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ បានប្រព្រឹត្តិទៅសិក្ខាសាលារវាងវៀតណាម និងឥណ្ឌា ដោយមានការចូលរួមរបស់មន្ត្រីជាច្រើនរូបមកពីក្រសួងការបរទេស កសិកម្ម និងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ