សហគ្រាសវៀតណាមនិងបង់ក្លាដែសគួរតែ បំផុសគំនិតច្នៃប្រឌិតបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី៦ មិនា ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស នៅរដ្ឋធានី Dhaka ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ ចូលរួមនិងថ្លែងមតិនៅវេទិកាសហគ្រាសវៀតណាម-បង់ក្លាដែស។  
សហគ្រាសវៀតណាមនិងបង់ក្លាដែសគួរតែ បំផុសគំនិតច្នៃប្រឌិតបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងពាណិជ្ជកម្ម - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្មឧស្សាហកម្មបង់ក្លាដែសលោក Shafiul Islam (រូបថត៖ TTXVN)


ថ្លែងមតិទៅកាន់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ លោក Tran Dai Quang សង្កត់ធ្ងន់ថា នាបច្ចុប្បន្ន វៀតណាមបន្តជាទីមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ ក្រៅពីនោះ សហគ្រាសវៀតណាមកាន់តែអភិវឌ្ឍន៍អំពីទ្រង់ទ្រាយផង និងទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាថ្មីរបស់ពិភពលោកទៀតផង។ វៀតណាមមានគោលបំណងចង់ជំរុញសកម្មភាពវិនិយោគនៅបង់ក្លាដែស ហើយក៏ស្វាគមន៍សហគ្រាសបង់ក្លាដែសមកបណ្ដាក់ទុននៅវៀតណាមក្នុងវិស័យនានាដែលបង់ក្លាដែសមានឧត្តមភាពនិងវៀតណាមមានតម្រូវការ។

        ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា សហគមន៍សហគ្រាសនៃប្រទេសទាំងពីរមិនត្រឹមតែជាចំណុចស្នូលនៃដំណើរការសហប្រតិបតិ្តការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាស្ថាបនិកនៃគំនិតច្នៃប្រឌិតថ្មី បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

        នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីបើក “ទិវាវប្បធម៌វៀតណាមនៅបង់ក្លាដែស” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បង់ក្លាដែស។

        នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Dhaka បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសចាប់ពីថ្ងៃទី៤ដល់ទី៦ មិនា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីលោក Abdul Hamid៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ