សហគ្រាសវៀតណាមផ្តល់សេវាកម្មធ្វើអាជីវកម្មប្រេង ឧស្ម័នដល់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិឥណ្ឌា
(VOVWORLD) - ការបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា មិនត្រឹមតែមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញការតភ្ជាប់នាវាចរណ៍ រួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ដា ប៉ាស៊ីហ្វិកទៀងផង។
ពិធីចុះហត្ថលេខា |
នាថ្ងៃទី ២០ មិថុនា សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិឥណ្ឌា (ONGC) និងក្រុមហ៊ុនភាគហ៊ុននាវាចរណ៍ប្រេងឧស្ម័នHai Duong (HADUCO) របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យារុករក និងធ្វើអាជីវកម្មប្រេងឧស្ម័ននៅឥណ្ឌា។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។
អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខា ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Do Thanh Hai បានសង្កត់ធ្ងន់ថា កិច្ចសន្យារវាងភាគីទាំងពីរមានអត្ថន័យដ៏ធំធេង ពោលគឺមិនត្រឹមតែបង្ហាញពីការអភិវឌ្ឍរបស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និងឥណ្ឌា ក៏ដូចជារវាងសហគ្រាសនៃប្រទេសទាំងពីរទៀតផង។ លោក Do Thanh Hai បានអះអាងថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា មិនត្រឹមតែមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញការតភ្ជាប់នាវាចរណ៍ រួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ដា ប៉ាស៊ីហ្វិកទៀងផង៕