សហគ្រាសវៀតណាមស្វែងយល់កាលានុវត្តភាពធ្វើអាជីវកម្មនៅគុយបា
(VOVWORLD) - ថ្លែងនៅទីនេះ ប្រធានសភាពាណិជ្ជកម្មគុយបាលោក Orlando Hernandez បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានសក្ដានុភាពដ៏ធំធេង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើ វិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រ កសិកម្ម ស្បៀងអាហារ ទេសចរណ៍ សំណង់ ព័ត៌មានវិទ្យានិងទូរគមនាគមន៍។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបាលោក Nguyen Trung Thanh (រូបថត៖ TTXVN) |
នាថ្ងៃទី១៥ ខែឧសភា នៅរដ្ឋធានី La Habana ប្រទេសគុយបា បានប្រព្រឹត្ត ទៅវេទិកាធុរកិច្ចគុយបា-វៀតណាមដោយមានការចូលរួមរបស់ធុរជនចំនួន១០០ នាក់នៃប្រទេសទាំងពីរ។ ថ្លែងនៅទីនេះ ប្រធានសភាពាណិជ្ជកម្មគុយបាលោក Orlando Hernandez បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានសក្ដានុភាពដ៏ធំធេង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើ វិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រ កសិកម្ម ស្បៀងអាហារ ទេសចរណ៍ សំណង់ ព័ត៌មានវិទ្យានិងទូរគមនាគមន៍។ លោកបានអះអាងថា គុយបាត្រៀម ខ្លួនជាស្រេចស្វាគមន៍និងជួយឧបត្ថម្ភសហគ្រាសនិងវិនិយោគិនវៀតណាម ដើម្បី បន្តបើកទូលាយគម្រោងការណ៍ប្រកបដោយជោគជ័យនានារវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។
បន្ទាប់ពីកិច្ចសន្ទនា ធុរជននៃប្រទេសទាំងពីរបានចូលរួមជំនួបប្រាស្រ័យតុ មូលស្ដីពីវិស័យសហប្រតិបតិ្តការនានាដូចជាប្រេងឧស្ម័ន សេវាកម្មបរិស្ថាន សំណង់និងអចលនទ្រព្យ កសិកម្មនិងកែច្នៃចំណីអាហារ ជី និងថ្នាំឱសថ៕