សហគ្រាសវៀតណាម-អាមេរិកស្វែងរកឱកាសជំនះពុះពារលើការវិបត្តិ Covid-19

(VOVWORLD) - នាថ្ងៃទី១៥ កក្កដា បណ្ដាសហគ្រាសវៀតណាមនិងអាមេរិកបានជួប ពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ សំដៅស្វែងរកឱកាសសហប្រតិបត្តិការ ជំនះ ពុះពារលើវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជម្ងឺ Covid-19។

 ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេស កកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងរបស់មជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការចាប់ ផ្ដើមសកម្មភាពពាណិជ្ជកម្មឡើងវិញក្រោយជម្ងឺរាតត្បាត។លោកចាត់ទុកថា រាល់សហគ្រាសទាំងនោះគឺជា “វីរជន” ដែលរួមចំណែកជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយសារសេដ្ឋកិច្ចពាណិជ្ជកម្មជាសសរស្តម្ភដ៏សំខាន់ មួយក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក។  

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វិបត្តិ Covid-19 បានបង្កឡើង បញ្ហាប្រឈមជាច្រើនចំពោះមជ្ឈដ្ឋានសហគ្រាសក៏ពិតមែន ប៉ុន្តែវាក៏នាំមកនូវ ឱកាសដ៏ធំផងដែរ។ ស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរពិតប្រាកដថា នឹងបង្កលក្ខណៈដ៏ងាយស្រួលបំផុតសម្រាប់សហគ្រាសដើម្បីសម្រេចបាន នូវជោគជ័យជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ