សហគ្រាសស៊ុយអែតស្វែងរកឱកាសវិនិយោគនៅទីក្រុងហូជីមិញ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានជួបពិភាក្សាជាមួយសហគ្រាសស៊ុយអែត ដឹកនាំដោយ ប្រធានសភាពាណិជ្ជកម្មស៊ុយអែតប្រចាំនៅសឹង្ហបុរី លោក Jan Stjernstrom ដើម្បីស្វែងយល់ពីឱកាសសហប្រតិបត្តិការនិងពង្រីកការវិនិយោគនៅទីក្រុងហូជីមិញ។
សហគ្រាសស៊ុយអែតស្វែងរកឱកាសវិនិយោគនៅទីក្រុងហូជីមិញ |
លោក Nguyen Thanh Phong បានអះអាងថានាបច្ចុប្បន្ន ទីក្រុងហូជីមិញមានផែនការ សាងសង់ខ្សែរថភ្លើង Metro ចំនួន ៦ ហើយទីក្រុងហូជីមិញកំពុងអំពាវនាវ ឱ្យមានការវិនិយោគពីដៃគូបរទេសនានា។ នេះគឺជាឱកាសល្អសម្រាប់សហគ្រាស ស៊ុយអែតដើម្បីស្វែងរកការវិនិយោគនៅក្នុងវិស័យនេះ។
ក្រៅពីនេះ លោក Nguyen Thanh Phong បានស្នើថា សហគ្រាសផ្នែក សុខាភិបាលរបស់ស៊ុយអែតសហការជាមួយទីក្រុងហូជីមិញ ដើម្បីផ្ទេរបច្ចេកវិទ្យានិង រូបសណ្ឋានគ្រប់គ្រងសុខាភិបាលថ្មីៗ ព្រមទាំង ជួយឧប្ថម្ភក្នុងការបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពជូនបុគ្គលិកផ្នែកសុខាភិបាលផងដែរ៕