សហគ្រាសសហរដ្ឋអាមេរិកវាយតម្លៃថាវៀតណាមគឺជាគោលដៅដ៏ទាក់ទាញនៅតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) ក្រុមប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មទទួលបន្ទុកការយល់ដឹងអន្តរជាតិ (BCIU)។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសហគ្រាសអាមេរិកនានា ដែលប្រតិបត្តិការលើវិស័យជាច្រើន។
ទិដ្ឋភាពនៃសន្ទនា (រូបថត៖ VOV) |
នៅក្នុងកិច្ចសន្ទនាទាំងនេះ ថ្នាក់ដឹកនាំ USCC, BCIU, USABC និងសហគ្រាសអាមេរិកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការស្ដារសេដ្ឋកិច្ចឡើងវិញ បង្កើតទំនុកចិត្តដល់វិនិយោគិនបរទេសនៅវៀតណាម។ បណ្ដាសហគ្រាសអាមេរិកមានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចរបស់វៀតណាម ដោយបានវាយតម្លៃថា វៀតណាមគឺជាទីផ្សារដ៏ស្វាហាប់ មានសក្តានុពលជាច្រើន ហើយជាគោលដៅមកដល់គួរឲ្យទាក់ទាញនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហគ្រាស ដែលមានគោលបំណងចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ។ បណ្ដាសហគ្រាសអាមេរិកបានអបអរសាទរចំពោះការខិតខំប្រឹងប្រែងផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរថាមពល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់វៀតណាម។
ដោយវាយតំលៃខ្ពស់ចំពោះមតិយោបល់របស់សហគ្រាសអាមេរិកនោះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណងាយស្រួលបំផុតដល់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក និងបង្កើន ពង្រីកការធ្វើអាជីវកម្ម និងវិនិយោគចូលវៀតណាម លើវិស័យបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ហិរញ្ញវត្ថុ ធនាគារ កសិកម្មឆ្លាតវៃ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការអភិវឌ្ឍជាដើម៕