សហគ្រាសអាមេរិកមានគោលបំណងចូលរួមកសាងទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាត
|
សហគ្រាសអាមេរិកមានគោលបំណងចូលរួមកសាងទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាត |
(VOV)_នារសៀលថ្ងៃទី១០មករា លោក Nguyen Thanh Phong ប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ បានមានជំនួបធ្វើការជាមួយលោកស្រី Mary Tarnowka
អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ រួមជាមួយដំណាងរបស់សម្ព័ន្ធក្រុមហ៊ុន
និងសហគ្រាសអាមេរិកមួយចំនួន ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសាងទី
ក្រុងឆ្លាត។ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖ គំរោងការណ៍កសាងទី
ក្រុងហូជីមិញឆ្លាតនេះ ត្រូវបានស្រាវជ្រាវ និងអនុវត្តតាមដំណើការ។ វិស័យដែលនឹង
ផ្តោតការយកចិត្តទុកដាក់ច្រើនបំផុតនាពេលខាងមុខនេះគឺគមនាគមន៍ សុខាភិ
បាល កសាងរដ្ឋាភិបាលអេឡិកត្រូនិក ធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ លោក
Nguyen Thanh Phong បានអះអាងថា៖ទីក្រុងហូជីមិញសន្យាត្រៀមលក្ខណះសហប្រ
តិបត្តិការគាំទ្រសហគ្រាសអាមេរិក ចូលរួមដំណើការកសាងទីក្រុងហូជីមិញក្លាយទៅ
ជាទីក្រុងឆ្លាត។
លោកស្រី Mary Tarnowka បានជឿជាក់ថា៖បណ្ដាសហគ្រាសអាមេរិកនឹងរួម
ចំណែកប្រែក្លាយទីក្រុងហូជីមិញទៅជាទីក្រុងឆ្លាត និងគួរអោយចង់រស់នៅលើពិ
ភពលោក៕