សហគ្រាស FAST500៖ ទស្សនវិស័យកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ គឺមានភាពវិជ្ជមាន

(VOVWORLD) - ជាមួយនឹងកម្រិតនៃការគ្របដណ្តប់វ៉ាក់សាំងនាពេលបច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសនៅលើពិភពលោក។ 
សហគ្រាស FAST500៖ ទស្សនវិស័យកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ គឺមានភាពវិជ្ជមាន - ảnh 1ប្រភព៖ ការស្ទង់មតិអាជីវកម្ម FAST500 ធ្វើឡើងដោយ Vietnam Report  - ខែកុម្ភៈ ឆ្នាំ ២០២២

យោងតាមការស្ទង់មតិថ្មីបំផុត លើ សហគ្រាស ដែលកំពុងរីកចម្រើន លឿនបំផុតលំដាប់កំពូលទាំង ៥០០ នៅ វៀតណាម ក្នុងឆ្នាំ ២០២២ ដោយក្រុមហ៊ុនភាគហ៊ុន  Vietnam Report អនុវត្តន៍នាពេលថ្មីៗនេះបានឲ្យដឹងថា សហគ្រាស FAST500 ចំនួន  ៨៦,៥% បានកត់ត្រាថា ក្នុងនិន្នាការរៀនរស់ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ សកម្មភាពផលិតកម្មនិងអាជីវកម្មកំពុងត្រូវបានស្តារឡើងវិញ ជាបណ្តើរៗ ដូចមុនពេលជំងឺរាតត្បាត។ ជាមួយនឹងកម្រិតនៃការគ្របដណ្តប់វ៉ាក់សាំងនាពេលបច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសនៅលើពិភពលោក។ ប្រការនោះធ្វើឱ្យសហគ្រាស FAST500 ភាគច្រើនជឿថា សក្តានុពលនៃកំណើននៅឆ្នាំ ២០២២ គឺមានភាពវិជ្ជមាន។ សហគ្រាសចំនួន ៨៣.៣% មានសុទិដ្ឋិនិយមអំពីទស្សនវិស័យនិងឱកាសកំណើននៅឆ្នាំនេះសម្រាប់ទីផ្សារក្នុងស្រុក។ ហើយ សហគ្រាសជាង ៨៩% បានឲ្យដឹងថា ពួកគេនឹងពង្រីកអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនោះ សហគ្រាសចំនួន ៨៦.៥% បានបញ្ជាក់ថា នៅតែក្តោបក្តាប់ក្រុមបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងមានវិន័យខ្ពស់។ ជាងនេះទៅទៀត សហគ្រាសចំនួន ៦២.២%  បានបង្ហាញពីការផ្លាស់ប្តូរការយល់ដឹងនៅពេលវាយតម្លៃនិន្នាការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ទូលំទូលាយ និងចាំបាច់នាពេលបច្ចុប្បន្ន; ចក្ខុវិស័យ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនត្រូវតែច្បាស់លាស់ដើម្បីចាប់យកនិន្នាការទីផ្សារ។ ទាំងអស់នោះជាឱកាសជំរុញកំណើនអាជីវកម្មក្នុងឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ