សហជីពពិតជាតំណាងឲ្យផលប្រយោជន៍របស់វណ្ណៈកម្មករ
|
លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធពលករវៀតណាម |
(VOVworld)-ក្នុងជំនួបធ្វើការជាមួយសហព័ន្ធពលករវៀតណាមនាព្រឹកថ្ងៃទី២០
កញ្ញា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានចាត់ទុកថា ក្នុងបរិបទដែលវៀតណាមបានចូលរួមរាល់កិច្ចព្រម
ព្រៀងពាណិ ជ្ជកម្មសេរីថ្មី ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP)នោះ សហព័ន្ធពលករវៀតណាម ត្រូវលើកកំពស់តួនាទី
គុណភាពធ្វើសកម្ម ភាព និងជាតំណាងពិតសម្រាប់ផលប្រយោជន៍របស់វណ្ណៈ
កម្មករ។ លោក Nguyen Thien Nhan អញ្ជើញផ្តល់អនុសាសន៍ថា៖
“ពីការងារផ្សព្វផ្សាយ អប់រំ ចលនាធ្វើសកម្មភាពបដិវត្តន៍ ដល់ការងារពង្រីក
អធិបតេយ្យភាព ការពារផលប្រយោជន៍របស់សមាជិកសហជីព អនុវត្តការឃ្លាំមើល
បដិវាទនិងការងារកសាងអង្គការរបស់សហជីពគ្រប់ជាន់ថ្នាក់។ជាពិសេស គឺរួម
សហការជាមួយអង្គការចលនារបស់មហាជននិយាយរួមនិងក្នុងប្លុកសហជីពឲ្យ
ភ្ជាប់ជាមួយ ការធ្វើសមាហរណកម្មអន្តរជាតិ”៕