|
កិច្ចប្រជុំមួយរបស់សភាឌូម៉ាជាតិរុស្ស៊ី (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៨ កញ្ញា អ្នកបោះឆ្នោតជាង១១០លាននាក់នៅទូទាំង
ប្រទេសរុស្ស៊ីបានទៅបោះឆ្នោតជ្រើសតាំងសភាឌូម៉ាជាតិនីតិកាលពី៧ ដោយមាន
អាសនៈសរុបចំនួន៤៥០។គណៈបក្សនយោបាយណាដណ្ដើមបានសម្លេងគាំទ្រ
ចំនួន៥%គឺគណៈបក្សនោះមានអាសនៈក្នុងសភាឌូម៉ា។មជ្ឈដ្ឋានអ្នកវិភាគព្យាករណ៍
ថា គណៈបក្សចំនួន៤ដែលស្រូបយកអាសនៈភាគច្រើនក្នុងសភាឌូម៉ា នីតិកាលទី៧
នេះ នៅជាគណៈបក្សកាន់អំណាច “សហព័ន្ធរុស្ស៊ីឯកភាព” គណៈ បក្សកុម្មុយនីស្ត
សហព័ន្ធរុស្ស៊ី (KPRF) គណៈបក្ស ប្រជាធិបតេយ្យ-សេរីភាពរុស្ស៊ី (LDPR) និង
គណៈបក្ស ប្រទេសរស្ស៊ីយុត្តិធម៌ (SR)៕