សហភាពអឺរ៉ុបគាំទ្របេក្ខនារីពីររូបមកពីនីហ្សេរីយ៉ា និងកូរ៉េខាងត្បូងសម្រាប់តំណែងជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក
(VOVWORLD) - ក្រុមអ្នកការទូតកាលពីថ្ងៃទី ៥ ខែតុលាបានឲ្យដឹងថាបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) បានគាំទ្រចំពោះបេក្ខនារីពីររូបមកពីនីហ្សេរីយ៉ា និងកូរ៉េខាងត្បូងសម្រាប់ តំណែងជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
បេក្ខនារី Yoo Myung-hee ជារដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំនៅទីក្រុង ប្រ៊ុច សែល នៃប្រទេសប៊ែលហ្សិក បណ្ដាតំណាងអឺរ៉ុបបានគាំទ្របេក្ខនារី Ngozi Okonjo-Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ា និងបេក្ខនារី Yoo Myung-hee ជារដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូងឱ្យក្លាយទៅជា មេដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ជំនួសលោកRoberto Azevedo ដែលបានសម្រេចចិត្តលាឈប់ពីតំណែងមុនពេលចប់អាណត្តិរបស់លោក។ សកម្មភាពនេះរបស់ EU ត្រូវបានចាត់ទុកថាជាការជំរុញដ៏ធំមួយសម្រាប់បេក្ខនារីទាំងពីររូបពោលខាងលើ ក្នុងការ ជ្រើសរើសអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថ្មីផងដែរ៕