សហភាពអឺរ៉ុបចាប់ផ្តើមដំណើរការគតិយុត្តិសំដៅទៅលើចក្រភពអង់គ្លេស
(VOVWORLD) - សហភាពអឺរ៉ុប (EU) បានបំពេញបែបបទគតិយុត្តិស្តីពីការប្រឆាំងជំទាស់នឹងសេចក្តីព្រាងច្បាប់មួយដែលបង្កជំលោះរបស់ចក្រភពអង់គ្លេស ដើម្បីជំនួសឲ្យបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងដកខ្លួនចេញី EU។
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Ursula von der Leyen |
នាព្រឹកថ្ងៃទី ១ ខែតុលា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Ursula von der Leyen បានប្រកាសថា សហភាពអឺរ៉ុបបានសម្រេចចិត្តផ្ញើរ«លិខិតជូនដំណឹងផ្លូវការ” ទៅកាន់ចក្រភពអង់គ្លេស ពីព្រោះវាបានរំលោភបំពាន លើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដកខ្លួនចេញពី EU។
គួរបញ្ជាក់ថា មុននោះ EC បានកំណត់ពេលវេលាចុងក្រោយសម្រាប់ចក្រភពអង់គ្លេសដកបទប្បញ្ញត្តិដែលបង្កភាពចម្រូងចម្រាសចេញពីច្បាប់ទីផ្សារក្នុងស្រុក ដើម្បីចៀសវាងពីហានិភ័យនៃការប្តឹងមួយ។ ប្រធាន EC លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា កាលបរិច្ឆេទចុងក្រោយបានផុតកំណត់នាថ្ងៃទី ៣០ ខែកញ្ញានេះ ប៉ុន្តែចក្រភពអង់គ្លេស នៅមិនទាន់បានបំពេញតាមតម្រូវការទាំងនេះនៅឡើយ។ ហេតុដូច្នេះ EC បានសំរេចចិត្តផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់រដ្ឋាភិបាលអង់គ្លេសដែលជាជំហានដំបូងនៃនីតិវិធីគតិយុត្តិផងដែរ៕