សហភាពអឺរ៉ុបបង្កើតមូលនិធិ ២៥ ពាន់លានអឺរ៉ូ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនៃបណ្តាប្រទេសជាសមាជិកចំពោះស្ថានភាពនៃការរីករាលដាលជំងឺ Covid - ១៩

(VOVWORLD) - ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) និងប្រមុខដឹកនាំបណ្តាប្រទេសជាសមាជិក បានឯកភាពគ្នា បង្កើតមូលនិធិដោយមានទឹកប្រាក់ចំនួន ២៥ ពាន់លានអឺរ៉ូ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្លុកនេះ។
សហភាពអឺរ៉ុបបង្កើតមូលនិធិ ២៥ ពាន់លានអឺរ៉ូ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនៃបណ្តាប្រទេសជាសមាជិកចំពោះស្ថានភាពនៃការរីករាលដាលជំងឺ Covid - ១៩ - ảnh 1 ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (រូបថត៖ DW)

បន្ទាប់ពីសម័យប្រជុំកំពូលតាមអ៊ិនធឺរណិតនាយប់ថ្ងៃទី ១០ ខែមីនា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) និងប្រមុខដឹកនាំបណ្តាប្រទេសជាសមាជិក បានឯកភាពគ្នា បង្កើតមូលនិធិដោយមានទឹកប្រាក់ចំនួន ២៥ ពាន់លានអឺរ៉ូ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្លុកនេះ ដែលកំពុងរងផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid - ១៩ ។

ជាបឋម គណៈកម្មការអឺរ៉ុប នឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧.៥ ពាន់លានអឺរ៉ូជាភ្លាមៗ រីឯចំនួនទឹកប្រាក់នៅសេស សល់នឹងត្រូវបានកៀរគរពីប្រភពជាច្រើននាពេលខាងមុខនេះ។ ចំនួនទឹកប្រាក់ដំបូង នឹងត្រូវបានវិនិយោគនៅក្នុងប្រព័ន្ធសុខាភិបាល ក្រុមហ៊ុនខ្នាតតូចនិងមធ្យម និងនៅទីផ្សារពលកម្ម។  

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានប្រកាសថានេះគឺជាពេលវេលាដែលអឺរ៉ុបត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីរាំរាំងរាល់ការខូចខាតសម្រាប់សេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ