សហភាពអ៊ឺរ៉ុបបង្កសម្ពោធចំពោះប្រធានាធិបតីអ៊ុយក្រែន
|
ប្រធានាធិបតីអ៊ុយក្រេនលោក Viktor Yanukovych (រូបថតៈ doisongphapluat.vn) |
(VOVworld)-នាថ្ងៃទី៧ធ្នូសហភាពអ៊ឺរ៉ុប (EU)បានបង្កសម្ពាធទៅលើរដ្ឋអំ
ណាច របស់ប្រធានាធិបតីអ៊ុយក្រេនលោក Viktor Yanukovych ពេលដែលប្រកាស
ថា EU អាចហាមការឆ្លងដែនចំពោះមន្រ្តីមួយចំនួនរបស់អ៊ុយក្រែន។ ប្រធាន គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអ៊ឺរ៉ុប(EP)លោក Elmar Brok បាន
ប្រកាសថា ប្រសិនជា ប្រធានាធិបតីលោក Yanukovych មិនដាក់ទណ្ឌកម្ម
ចំពោះជនដែលប្រើប្រាស់អំពើហឹង្សាបង្រាបនិស្សិតមួយចំនួនលើទីលានឯក
រាជ្យនៅទីក្រុង Kiev នាថ្ងៃទី៣០វិច្ឆិកា គឺ EU នឹងហាមឃាត់ការឆ្លងដែនចំពោះ មន្រ្តីអ៊ុយក្រែនមួយចំនួន។ ប្រតិកម្មចំពោះការប្រកាសពោលខាងលើ បណ្តា សមាជិកសភានៃបណ្តតំបន់កាន់អំណាច និងបក្សកុម្មុយនិស្តអ៊ុយក្រេនចាត់
ទុក នេះជាសកម្មភាពធ្វើអន្តរជាគមចូលកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន៕