សហភាពអឺរ៉ុបបង្ខំអាមេរិកចិននិងរុស្ស៊ីទប់ស្កាត់ការជំលោះនិងភាពវឹកវរ លើវិស័យពាណិជ្ជកម្ម

(VOVWORLD) -ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងចិននិងសហភាពអឺរ៉ុប (EU) នៅ ទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី ១៦ខែកក្កដា  ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) លោក Donald Tusk អំពាវនាវដល់សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ឱ្យរួមសហការគ្នាសំដៅជៀសវាង ពីជម្លោះនិងភាពវឹកវរលើវិស័យពាណិជ្ជកម្ម។
សហភាពអឺរ៉ុបបង្ខំអាមេរិកចិននិងរុស្ស៊ីទប់ស្កាត់ការជំលោះនិងភាពវឹកវរ លើវិស័យពាណិជ្ជកម្ម - ảnh 1 ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) លោក Donald Tusk 

យោងតាមប្រធាន EC អឺរ៉ុប ចិន អាមេរិកនិងរុស្ស៊ីត្រូវតែមាន "កាតព្វកិច្ចរួម" ដែលពោលគឺជាមិនបំផ្លាញលំដាប់លំដោយពាណិជ្ជកម្មពិភពលោកប៉ុន្តែបែទៅធ្វើកែលម្អឡើងវិញដោយប្រើវិធីកែទម្រង់នូវបទបញ្ជានៃពាណិជ្ជកម្មអន្តរជាតិ។ លោក Donald Tusk បាន ព្រមានភាគីនានាមិន បង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ផ្ទុះឡើងហើយលោកក៏សង្កត់ធ្ងន់ថាពិភពលោកគប្បីធ្វើកំណែទម្រង់ពាណិជ្ជកម្មដោយមិនមែនប្រឈមមុខនឹងគ្នានោះឡើយ ហើយ "នៅតែមានពេលវេលាដើម្បី ទប់ស្កាត់ជម្លោះនិងភាពវឹកវរ" ផងដែរ។

 នៅក្នុងថ្ងៃដដែលនេះប្រធាន EC លោក Donald Tusk មានជំនួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល ។ ក្នុងជំនួបនេះលោក Li Keqiang បានអះអាងថាប្រទេសចិនមានបំណងចង់ ឆ្ពោះទៅធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

រីឯទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន លោក Donald  Trump បានធ្វើឲ្យសម្ព័ន្ធមិត្តមានការព្រួយបារម្ភសារជាថ្មីម្តងទៀតខណៈដែលលោក ហៅសហភាពអឺរ៉ុបជា"សត្រូវ" ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្មដោយបាន ចាត់ថា EU ចិន និងរុស្ស៊ីជា "សត្រូវសេដ្ឋកិច្ចរបស់អាមេរិក" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ