សហភាពអឺរ៉ុបបានអំពាវនាវឱ្យអ៊ីរ៉ង់ «ត្រឡប់» លើការសំរេចចិត្តដែលទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ
(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា សហភាពអឺរ៉ុប (EU) បានអំពាវនាវឱ្យអ៊ីរ៉ង់ផ្លាស់ប្តូរ ការសម្រេចចិត្តនាពេលថ្មីនេះដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P៥ + ១ នាឆ្នាំ ២០១៥ ។
មូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមមួយនៅធអ៊ីរ៉ង (រូបថត៖ AFP/TTXVN) |
សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ប្រកាសលុបចោលរាល់ការដាក់កំហិត លើការស្រាវជ្រាវ និងអភិវឌ្ឍនុយក្លេអ៊ែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌រយៈពេលខ្លីមួយនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប (EC) លោក Carlos Martin Ruiz de Gordejuela បានឲ្យដឹងថាការសម្រេចចិត្តរបស់តេអេរ៉ង់ “មានទំនាស់” ជាមួយកិច្ចព្រមព្រៀង JCPOA ព្រមទាំងអំពាវនាវឱ្យអ៊ីរ៉ង់«ត្រឡប់មកជំហាននេះវិញ និងមិនបង្កើនវិធានការថ្មីដែលបង្កគ្រោះថ្នាក់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះផងដែរ "។
មុនពេលសម្រេចចិត្តដូចពោលខាងលើនេះ អ៊ីរ៉ង់បានកាត់បន្ថយកិច្ចសន្យាចំនួនពីរនៅក្នុងកិច្ចព្រមព្រៀង (ស្តីពីការដាក់កំហិតលើបរិមាណសារធាតុអ៊ុយរ៉ាញ៉ូមនិងកំរិតចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម) សំដៅឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដកអាមេរិកចេញពី JCPOA ៕