សហភាពអឺរ៉ុបមានការព្រួយបារម្ភចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតដែលបង្កអន្តរាយដល់បរិស្ថាននិងសន្តិសុខនាវាចរណ៍

(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហា សហភាពអឺរ៉ុប (EU) បានចេញសេចក្តីប្រកាសមួយដោយលើកឡើងពីទស្សនៈស្តីពីស្ថានភាពសមុទ្រខាងកើត ក្នុងអំឡុងពេលថ្មីៗនេះ។  
សហភាពអឺរ៉ុបមានការព្រួយបារម្ភចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតដែលបង្កអន្តរាយដល់បរិស្ថាននិងសន្តិសុខនាវាចរណ៍ - ảnh 1 ផ្ទះរន្ទា DK1 (រូបថតៈ TTXVN)

សេចក្តីប្រកាសដែលចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ EU បានសង្កត់ធ្ងន់ថា “សកម្មភាពឯកតោភាគីក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះនៅសមុទ្រខាងកើត បាននាំអោយមានភាពតានតឹងកាន់តែកើនឡើង និងបង្កអន្តរាយដល់បរិស្ថាន សន្តិសុខនាវាចរណ៍ រួមទាំងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍសន្តិភាពសេដ្ឋកិច្ចក្នុងតំបន់។

យោងតាម EU ភាគីទាំងអស់នៅក្នុងតំបន់ ចាំបាច់ត្រូវអត់ធ្មត់ ចាត់វិធានការជាក់ស្តែងដោយឆ្ពោះទៅរកការស្តារឡើងវិញសភាពដើម និងដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ សេចក្តីប្រកាសរបស់ EU ក៏បានសង្កត់ធ្ងន់ថា ភាគីនានាក៏អាចស្វែងរកជំនួយពីភាគីទីបី ក្នុងទម្រង់នៃការផ្សះផ្សាឬអាជ្ញាកណ្តាលដែរ ដើម្បីសម្រួលដល់ការដោះស្រាយបណ្តឹងរបស់ភាគីនីមួយៗ។

នៅក្នុងសេចក្តីប្រកាសដដែលនេះ  EU រំពឹងថា ភាគីនានានឹងបញ្ចប់យ៉ាងឆាប់ៗប្រកបដោយតម្លាភាពនូវការចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយមានលក្ខណៈបង្ខំជាដាច់ខាតស្របតាមច្បាប់។ ម្យ៉ាងវិញទៀត  EU ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសណ្តាប់ធ្នាប់ស្របច្បាប់នៅសមុទ្រនិងមហាសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ សន្តិសុខនិងកិច្ចសហប្រតិបត្តិការលើសមុទ្រ ក៏ដូចជាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដើម្បីប្រយោជន៍របស់ប្រទេសទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ