សហភាពអឺរ៉ុបមិនចរចាឡើងវិញស្ដីពី Brexit ឡើយ

(VOVWORLD) -សហភាពអឺរ៉ុប (EU)នឹងមិនចរចាឡើងវិញអំពីកិច្ចព្រមព្រៀងស្ដីពីការដែលអង់គ្លេសចាកចេញពី EU ឬហៅថា  Brexit ដែលថ្នាក់ដឹកនាំ EU និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទទួលបានកាលពីខែមុននោះឡើយ។ 
សហភាពអឺរ៉ុបមិនចរចាឡើងវិញស្ដីពី Brexit ឡើយ - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker (ស្តាំ) បានជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ។ រូបថត: THX / TTXVN

ឆ្លើយសម្ភាសន៍សារព័ត៌មាននាថ្ងៃទី ១០ ខែធ្នូ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោកស្រី Mina Andreeva បានអះអាងថា EU នឹងមិនចរចាឡើងវិញអំពីកិច្ចព្រមព្រៀង Brexit ឡើយ ដោយអះអាងនូវទស្សនៈរបស់ EU ថា ចក្រភពអង់គ្លេសនឹងចាកចេញពី EU នាថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៩។

នាថ្ងៃទី ១០ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសម្រេចពន្យាពេលបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀង Brexit នៅសភាជាន់ទាប ដែលគ្រោងប្រព្រឹត្តិទៅនាថ្ងៃទី ១១ ខែធ្នូ។ លោកស្រី Theresa May មានក្ដីសង្ឈឹមថា ប្រការនេះនឹងជួយឲ្យលោកស្រី មានពេលវេលាបន្ថែមទៀត ដើម្បីស្វែងរកការធ្វើសម្បទាននានាពីភាគី EU ដើម្បីធ្វើឲ្យសាធារណមតិអង់គ្លេសមានការពេញចិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ