សហភាពអឺរ៉ុបរៀបចំផែនការដោយមានទឹកប្រាក់មួយពាន់ពាន់លានអឺរ៉ូសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ក្នុងកិច្ចប្រជុំកំពូលតាមអនឡាញកាលពីថ្ងៃទី ២៣ ខែមេសា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាបង្កើតមូលនិធិសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការទប់ស្កាត់បានជំងឺរាតត្បាត សកល COVID-19 ដែលមានទឹកប្រាក់ជាង ១០០០  ពាន់លានអឺរ៉ូ (ស្មើនឹង ១.០៧៦ ពាន់លានដុល្លារអាមេរិក)។
សហភាពអឺរ៉ុបរៀបចំផែនការដោយមានទឹកប្រាក់មួយពាន់ពាន់លានអឺរ៉ូសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1 ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំគ្នាតាមអនឡាញ់ដើម្បីពិភាក្សាអំពីកញ្ចប់ជំនួយសម្រាប់ប្រទេសដែលរងផលប៉ះពាល់ជំងឺរាតត្បាត COVID-19 ។ (រូបថត៖ AFP / TTXVN)

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថានៅតែមានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋាភិបាលនានានៃសហភាពអឺរ៉ុបស្តីពីការដែលមូលនិធិនេះ គួរតែផ្ទេរប្រាក់ឧបត្ថម្ភ ឬត្រឹមតែជាកញ្ចប់កម្ចីតែប៉ុណ្ណោះ។ យោងតាមលោក Macron បានឲ្យដឹងថា ការបង្កើនទឹកប្រាក់កម្ចីនឹងជះឥទ្ធិពលបញ្ច្រាសគ្នាផ្ទុយទៅវិញនៅ ថែមទាំងបង្កើនបំណុលនៅបណ្តាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺ COVID-19 ដូចជាអ៊ីតាលី ប៊ែលហ្សិក និងក្រិក។ ដូច្នោះបារាំងស្នើថា ប្លុកនេះរួមវិភាគទាននិងធានាបំណុលរួមផងដែរ។

ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានឲ្យដឹងថាមូលនិធិសម្រាប់ការស្តារឡើងវិញ គួរតែមានថវិកាចំនួន ១.៥០០ ពាន់លានអឺរ៉ូ (ស្មើនឹង ១.៦១៤ ពាន់លានដុល្លារអាមេរិក) ។ មូលនិធិនេះត្រូវការផ្តល់ជំនួយដល់រដ្ឋាភិបាលសហភាពអឺរ៉ុបដើម្បីការពារសេដ្ឋកិច្ចដែលកំពុងដួលរលំនិងបង្កការគំរាមកំហែងដល់ស្ថានភាពស្លាប់រស់នៃទីផ្សារផ្ទៃក្នុងរបស់ EU ផងដែរ។  រីឯខ្លួមវិញ អធិការបតីអាឡឺម៉ង់ លោកស្រី Angela Merkel បានបង្ហាញពីគោលជំហរនៃការសម្រុះសម្រួលគ្នា ដោយអំពាវនាវឱ្យបង្កើតមូលនិធិស្តារឡើងវិញក្រោមទ្រង់ទ្រាយធំ។ ប៉ុន្តែ លោកស្រី Angela Merkel មានគោលបំណងចង់ឃើញថា តើមូលនិធិនេះត្រូវបង្កើតផែនការប្រើប្រាស់យ៉ាងដូចម្តេចមុនពេលមានការចេញសេចក្តីសម្រេចចិត្តរបស់អាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ