សហភាពអឺរ៉ុបស្នើ "ទំនាក់ទំនងភាពជាដៃគូដែលមិនធ្លាប់មានពីមុនមក" ជាមួយអង់គ្លេស
(VOVWORLD) -បើសិនជាប្រទេសអង់គ្លេសនៅតែប្រដេញតាមកិច្ចព្រមព្រៀង Brexit (ចាកចេញពីសហភាពអឺរ៉ុប) ដែលប្រទេសនេះបានចរចានោះ ទីក្រុងព្រុចសែលបានត្រៀមខ្លួនជាស្រេចក្នុងការស្នើឲ្យបង្កើត "ទំនាក់ទំនងភាពជាដៃគូដែលមិនធ្លាប់មានតាំងពីមុនមក" ជាមួយទីក្រុងឡុងដ៍។
ទង់ជាតិអង់គ្លេសនិងសហភាពអឺរ៉ុបនៅទីក្រុងឡុងប្រទេសអង់គ្លេស។ (រូបថត៖ AFP / TTXVN) |
ថ្លែងមតិទៅកាន់សភាអឺរ៉ុប់នោះ ប្រធានក្រុមអ្នកចរចា Brexit របស់ សហភាពអឺរ៉ុប លោក Michel Barnier នាថ្ងៃទី ២៩ ខែវិច្ឆិកាបានឲ្យដឹងថាទំនាក់ទំនងនាពេលអនាគតនឹងរួមមាន៖"ទំនិញ សេវាកម្ម សេដ្ឋកិច្ចឌីជីថល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូន កិច្ចសន្យាសាធារណៈ ថាមពល សន្តិសុខ និងគោលនយោបាយកិច្ចការបរទេស" ។ លោកក៏បានលើកច្បាស់ថា "ទំនាក់ទំនងភាពជាដៃគូនេះជាមួយអង់គ្លេសគឺមិនធ្លាប់មានតាំងពីមុនមក អំពីទំហំ និងចំនួនកិច្ចសហប្រតិបត្តិការ" ដរាបណាសេចក្ដីប្រកាសនយោបាយដែលបានឯកភាពគ្នាអំពីទំនាក់ទំនងនាពេលអនាគត ត្រូវបានគោរពផងដែរ៕