សហភាពអឺរ៉ុបសំរេចដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនិងបេឡារុស្ស
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ ខែតុលាបានគាំទ្រសំណើដែលលើកឡើងដោយប្រទេសបារាំង និងអាល្លឺម៉ង់ ស្តីពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនិងបេឡារុស្ស បន្ទាប់ពីមានឧប្បត្តិហេតុនាពេលថ្មីៗទាក់ទងនឹងសកម្មជនប្រឆាំងរបស់រុស្ស៊ី ត្រូវបានគេជឿថាត្រូវបានបំពុលនិងវិបត្តិនយោបាយនៅបេឡារុស្ស។
ឧត្តមស្នងការរបស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោក Josep Borrel (រូបថត៖ Jean-Christophe Verhaegen/Press Pool) |
ហេតុដូច្នោះ បទដាក់ទណ្ឌកម្មថ្មីនឹងត្រូវបានសំដៅទៅលើប្រទេសរុស្ស៊ីពីព្រោះប្រទេសនេះមិនបានផ្តល់ការពន្យល់គ្រប់គ្រាន់សម្រាប់ការបំពុលសកម្មជនប្រឆាំងរបស់រុស្ស៊ី លោក Alexei Navalny ដែលត្រូវបានគេចាត់ទុកថាត្រូវបានគេបំពុលនៅប្រទេសរុស្ស៊ីនៅចុងខែសីហាឆ្នាំ ២០២០ ដោយថ្នាំបំពុលប្រព័ន្ធសរសៃប្រសាទ Novichok ។ ឧត្តមស្នងការរបស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោក Josep Borrel បានឲ្យដឹងថារាល់បទទណ្ឌកម្មជាក់លាក់សំដៅទៅលើប្រទេសរុស្ស៊ី នឹងត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើភស្តុតាងដែលប្រទេសបារាំងនិងអាល្លឺម៉ង់បានផ្តល់ជូនផងដែរ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក៏បានយល់ព្រមដាក់ទណ្ឌកម្មប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ដោយសារតែវិបត្តិនយោបាយបច្ចុប្បន្ននៅបេឡារុស្ស។ ប្លុកនេះក៏បានទាមទារឱ្យប្រទេសបេឡារុស្សរៀបចំការបោះឆ្នោតឡើងវិញប៉ុន្តែត្រូវបានបដិសេធតែម្តង៕