សហភាពអឺរ៉ុបស្វែងយល់ឱកាសសហប្រតិបតិ្តការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long

សហភាពអឺរ៉ុបស្វែងយល់ឱកាសសហប្រតិបតិ្តការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងារ EU ជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo
(រូបថត៖Ham Luong/SGGP)

(VOVworld) - នាថ្ងៃទី៣០ កញ្ញា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម
ក្រុមការងារសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រី Delphine Malard ទីប្រឹក្សា
ទីមួយ​បានមកជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាង
លិច។នៅទីនេះ លោកស្រី Delphine Malard បានឲ្យដឹងថា ដំណើរទស្សនកិច្ចការ
ងារលើកនេះរបស់ក្រុមការងារ EU គឺសំដៅស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយស្វែងរកឱកាសសហប្រតិបតិ្តការ
វិនិយោគ។ ក៏នៅជំនួបនេះដែរ គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច​
ក៏បានស្នើរ ឲ្យ EU នាពេលខាងមុខ បន្តជួយឧបត្ថម្ភខេត្តក្រុងនៅតំបន់ដីសណ្ដ
ទន្លេ Cuu Long ហើយបណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យទប់ទល់
នឹងបម្រែ បម្រួលអាកាសធាតុនិងនីវ៉ូសមុទ្រកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ