សហភាពអឺរ៉ុបអូសបន្លាយពេលថែមទៀតសម្រាប់កិច្ចប្រជុំកំពូល ដោយសារតែមានការខ្វែងគំនិតគ្នា លើផែនការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែកក្កដា (យោងតាមម៉ោងនៅទីក្រុងហាណូយ) ទីភ្នាក់ងារសារព័ត៌មាន AFP បានដក ស្រង់ប្រភពព័ត៌មានការទូតដែលបានឲ្យដឹងថាកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នឹងត្រូវបានអូស បន្លាយទៅឈានដល់ថ្ងៃទី ៣ តែម្តង។
សហភាពអឺរ៉ុបអូសបន្លាយពេលថែមទៀតសម្រាប់កិច្ចប្រជុំកំពូល ដោយសារតែមានការខ្វែងគំនិតគ្នា លើផែនការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) 

មូលហេតុគឺដោយសារតែមេដឹកនាំនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅតែជាប់គាំងក្នុងការស្វែង រក «សំឡេងរួម»សម្រាប់ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 ដែលមានទឹកប្រាក់រាប់រយពាន់លានអឺរ៉ូ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel រំពឹងថានឹងដាក់ជូនផែនការថ្មីនៅវេលាម៉ោង ១០ ៖ ០០ GMT នៅថ្ងៃទី ១៩ ខែកក្កដា (ត្រូវម៉ោង ១៧ ៖០០ នៅទីក្រុងហាណូយ)។បន្ទាប់មក មេដឹកនាំនៃ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប រួមមានប្រទេសសំខាន់ៗដូចជា អាឡឺម៉ង់ បារាំង និងហូឡង់នឹង ចូលកិច្ចប្រជុំថ្ងៃទី ៣ ដើម្បីចរចាលើសំណើថ្មី។ មុននេះយោងតាមផែនការដើម កិច្ចប្រជុំកំពូលសហភាព អឺរ៉ុបនេះបានធ្វើឡើងនៅថ្ងៃទី ១៧ ដល់ ថ្ងៃទី១៨ ខែកក្កដា ដើម្បីពិភាក្សាអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 និងថវិការយៈពេលវែងថ្មីរបស់ប្លុកនេះ។ អ្នកវិភាគក៏បានមើល ឃើញពីការលំបាកនៃកិច្ចប្រជុំនេះហើយព្យាករណ៍ថាព្រឹត្តិការណ៍នេះទំនងជាត្រូវអូសបន្លាយដល់ថ្ងៃទី៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ