សហភាពអឺរ៉ុប និងអង់គ្លេស ធ្វើកិច្ចចរចាលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit

(VOVWORLD) - ក្រុមអ្នកចរចារទាំងពីរគឺសហភាពអឺរ៉ុប (EU) និងអង់គ្លេសបានជួបជុំគ្នាសារ ម្តងទៀតនាថ្ងៃទី ១៨ ខែសីហា នៅទីក្រុងប្រ៊ុចសែល ដើម្បីចាប់ផ្តើមកិច្ចចរចាគ្នាលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit ប៉ុន្តែរាល់ការចរចានៅតែជាប់គាំងនៅឡើយតែម្តង។
សហភាពអឺរ៉ុប និងអង់គ្លេស ធ្វើកិច្ចចរចាលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit - ảnh 1 រាល់ការចរចាររវាងសហភាពអឺរ៉ុននិងអង់គ្លេសក្រោយពី Brexit កំពុងជាប់គាំង ( រូបថត៖ Daily Express)

ការចរចារលើកទី ៧ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃ ទី២១ ខែសីហា ត្រូវបានចាត់ទុកថាជាជុំចរចាជិតបានបញ្ចប់ជាចុងក្រោយពីព្រោះ ភាគីទាំងពីរបានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយ ដែលមិនឲ្យលើស ពីខែតុលាឆ្នាំ ២០២០ ដើម្បីទុកឲ្យសភានៃភាគីនានា មានពេលវេលាគ្រប់គ្រាន់ធ្វើការអនុម័តមុនដំណាច់ឆ្នាំនេះ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីរសៀលថ្ងៃទី ១៧ ខែសីហា បានឲ្យដឹងថា អង់គ្លេសនៅតែជឿជាក់ថាភាគីទាំងពីរ អាចសម្រេចបានកិច្ចព្រមព្រៀងមួយនៅក្នុងខែកញ្ញានេះ។ គួរជម្រាបថាមុននោះ ប្រមុខក្រុមអ្នកចរចាអង់គ្លេស លោក David Frost ក៏បានប្រកាសថាគោលដៅរបស់ភាគីអង់គ្លេសគឺដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនៅខែកញ្ញានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ